ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់ដើរទៅបន្ទប់ទឹកខ្យល់គរដួលសន្លប់ត្រូវក្រុមសង្គ្រោះបន្ទាន់៧១១ដឹកទៅសង្គ្រោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរម្នាក់ដោយសារតែមានការហត់នឿយខ្លាំងពេកក៏បានដួលសន្លប់បាត់បង់ស្មារតីខណៈកំពុងដើរទៅបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៧ នៅរោងចក្រយីហោ កៃតាក់ វ៉ានលីន អឺភែរិល ស្ថិតក្នុងភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចក់ នាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រខាង លើ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចូលមកបំពេញការងារនៅក្នុងរោង ចក្រជាធម្មតាតែក្រោយមកជនរងគ្រោះបានដើរចេញមកបន្ទប់ទឹកដល់ច្រកចេញបន្តិចស្រាប់តែដួលសន្លប់បាត់បង់ស្មារតីតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមកម្មករ ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាប់៧១១ដើម្បីមកដឹកយកទៅសង្គ្រោះមន្ទីរពេទ្យ ព្រះកុសុមៈភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះសន្លប់មកពីខ្យល់គរ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យសង្គ្រោះទាន់ពេល វេលា៕ សុខាសែនជ័យ


ចែករំលែក៖