ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីបុគ្គលិកមជ្ឃមណ្ឌលកំសាន្តរ៉ក់ ចង ក សម្លាប់ខ្លួននៅនឹងខ្សែអង្រឹង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីបុគ្គលិកនៅមជ្ឃមណ្ឌលកំសាន្តរ៉ក់ម្នាក់ បានដាច់ចិត្តចង ក សម្លាប់ខ្លួនដោយខ្សែអង្រឹងជាប់នឹង បង្អួចបង្កការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧នៅបន្ទប់ជួលទី១ផ្ទះលេខ៨ ក្រុម ២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន រាជធានីភ្នំពេញមាន។

សពស្ត្រីរងគ្រោះ មាន ឈ្មោះ ជា គឹមលី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធ្វើការនៅមជ្ឃមណ្ឌលកំសាន្តរ៉ក់ ស្នាក់នៅបន្ទប់ ជួលទី១ផ្ទះលេខ៨ ក្រុម២៤ ភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញមានស្រុកកំណើតនៅភូមិដុំដែក ឃុំ ស្រែធ្នង់ ស្រុកសូរនីគុំ ខេត្តសៀមរាម ។

ប្រភពព័ត៌មានពីបងប្អូនរបស់នារីរងគ្រោះបានឲ្យដឹងថានៅយប់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះនិងគាត់ទៀតបាននាំគ្នាដើរលេងនៅកោះពេជ្រ ហើយនាំគ្នាចូល ទៅ រាំកម្សាន្តនៅក្លឹប ប្លូ ឡាញ។ ក្រោយពី សប្បាយចប់រូបនាងជាប្អូនស្រី បានជូនបង ស្រីមកផ្ទះជួលវិញ ហើយគាត់ក៏ត្រឡប់ផ្ទះ វិញទៅ ។

ប្រភពពីបុរសជាប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅពេលមកដល់ផ្ទះ ប្រពន្ទគាត់ ដេកមិនលក់សោះ ចេះតែ រសាបរសល់ ហើយម្យ៉ាង មានជំងឺ ក្អក់មិនដាច់ មិនដឹង ជាដោយសារមូលហេតុអ្វីទេ ក៏បានប្រើ គាត់ឲ្យទៅទិញ ថ្នាំងងុយដេកឲ្យលេប។ នៅពេលត្រឡប់មកវិញ ស្រាប់តែឃើញ ប្រពន្ធ ចងកសម្លាប់ខ្លួននៅនឹងខ្សែអង្រឹងលើបង្អួច ស្លាប់បាត់ទៅហើយ ទើបបង្កឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋហៅ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័យរួចមក បានបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយចងក ខ្លួនឯងពិតប្រាកដ មែន មិនមែនជា ករណីឃាតកម្មអ្វីនោះ ឡើយ។

តែបើតាមការបញ្ជាក់ពីសាច់ញាតិ ស្ត្រី រងគ្រោះប្រាប់ថាស្ត្រីរងគ្រោះមានជំងឺរាំរ៉ៃប្រចាំកាយ ព្យាបាលមិនជាហើយពេលជំងឺធ្វើទុកខ្លាំងពេចទ្រាំលែងបាន ទើបដាច់ចិត្ត សម្លាប់ខ្លួនឯងតែម្តង ។

បច្ចុប្បន្ន សាកសពស្ត្រីជនរងគ្រោះ ត្រូវបាន ក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ស រស្មី


ចែករំលែក៖