ព័ត៌មានទាន់ហេតុការណ៍៖

ដោះស្លាកលេខម៉ូតូតូដាក់ក្រោមកែប សមត្ថកិច្ចសង្ស័យឃាត់ខ្លួនយកទៅសួរនាំ

ចែករំលែក៖

ភ្នំពេញ: នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនយុវជនម្នាក់យកទៅសួរនាំភ្លាមៗ ក្រោយពីមានការសង្ស័យ ដោយឃើញយុវជនរូបនេះដោះស្លាកលេខម៉ូតូយកដាក់ក្នុងកែបម៉ូតូមកកន្លែងស៊ីគ្រឿងម៉ូតូកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងែទី២៤ ខេមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៦ កែងនឹងផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រី្តនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូល្បាត តាមមូលដ្ឋាន ហើយពេលជិះល្បាតមកដល់ចំណុចខាងលើ ក៏ប្រទះឃើញយុវជនម្នាក់មានវ័យេជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ខ្មៅលាយត្រួយចេក គ្មានស្លាកលេខ កំពុងឈប់នៅកន្លែងស៊ីគ្រឿងម៉ូតូត្រង់ចំណុច​ខាងលើ។ ភ្លាមៗនោះ សមត្ថកិច្ចមានការសង្ស័យ ក៏ឃាត់យុវជនរូបនេះយកទៅសួរនាំ ហើយពេលនោះ គេបានប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់គេមានស្លាកលេខត្រឹមត្រូវទេ គឺស្លាកលេខ ភ្នំពេញ 1DE-5709ហើយ ស្លាកលេខនេះ របូតខ្ចៅមួយចំហៀងនិងដោយ ខ្លាចជ្រុះបាត់ គេក៏ដោះដាក់ក្នុងកែបម៉ូតូ រួចគេជិះម៉ូតូមករកកន្លែងលក់ខ្ចៅដើម្បីដាក់ស្លាកលេខវិញប៉ុណ្ណោះ ។

បើទោះចាមានការដោះសារយ៉ាងនេះក៏ដោយ សមត្ថកិច្ចបានសម្រេច យកម៉ូតូដែលដោះស្លាកលេខគួរឲ្យសង្ស័យខាងលើនេះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ ដើម្បីស្រាវជ្រាវដោយសុំឲ្យម្ចាស់ម៉ូតូ យកឯកសារនិងសំបុត្រស្នាម មកពិនិត្យជាមួយនិងសមត្ថកិច្ចសិន ទើបសមត្ថកិច្ចប្រគល់ម៉ូតូឲ្យទៅវិញ ៕ ប្រាថ្នា

 


ចែករំលែក៖