ព័ត៌មានទាន់ហេតុការណ៍៖

លោកនុត វុត្ថា ត្រូវផ្ទេរភារកិច្ចមកជាប្រធានសាខាពន្ធដាខេត្តកណ្តាលជំនួស លោកទៀវ សាវឿន ចូលនិវត្តន៍

ចែករំលែក៖

ខេត្តកណ្តាល៖ សាលាខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានប្រកាសផ្ទេរភារកិច្ចប្រធានសាខាពន្ធដារខេត្តកណ្តាល ដោយលោកទៀវ សាវឿន ប្រធានពន្ធដារខេត្តកណ្តាល ត្រូវចូលនិវត្តន៍ជំនួសដោយលោកនុត វុត្ថា អតីតប្រធានសាខាពន្ធដារខេត្តព្រះសុីហនុ ។

ពិធីប្រកាសផ្ទេរភារកិច្ចនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពលោក គង វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់របស់ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានចូលរួមពីអភិបាលរងខេត្តមន្ត្រីមន្ទីរជុំវិញខេត្តកណ្តាលជាច្រើនរូប ។

បន្ទាប់ពីលោក ទៀវ សាវឿនប្រធានពន្ធដារចូលនិវត្តន៍បានធ្វើរបាយការណ៍បូកសរុបលទ្ធផល ការងាររបស់សាខាពន្ធដារខេត្តកណ្តាលដែលសំរេចបានកន្លងមកប្រកបដោយផ្លែផ្ការមានចំណុចខ្លាំងនិងចំណុចខ្សោយព្រមទាំងលើកទិសដៅសំរាប់អនុវត្តន៍បន្តរួចមកលោក ហុឹម ប៊ុនធឿនប្រធាននាយកដ្ឋានបុក្គលឹកនិងរដ្ឋាបាល ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឡើងអានព្រះរាជ្យក្រឹត្តស្តីពីការដាក់មន្ត្រីរាជការ របស់ក្រសួង ស្ថាបន័អោយចូលនិវត្តន៍ ក្នុងឋាន្តរសាក់ឧត្តមមន្ត្រី នៃក្របខណ្ឌ័មន្ត្រីគ្រប់គ្រងរដ្ឋបាលន៨ងអានប្រកាសផ្ទេរភារកិច្ចប្រធានសាខាពន្ធដារខេត្តកណ្តាលថ្មីគឺលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ មកជាប្រធានសាខាពន្ធដាខេត្តកណ្តាល ជំនួសលោក ទាវ សាវឿន ដែលត្រូវចូលនិវត្តន៍ ។

ក្នុងវិធីប្រកាសនេះដែរលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាលថ្មី បានឡើងធ្វើការចាប់អារម្មណ៍ ខិតខំកចិត្តទុកដាក់ អនុវត្តន៍អនុសាសន៍ណែនាំរបស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហេរញ្ញវត្ថុ របស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកពន្ធដា អោយអស់ពីកម្លាំងកាយចិត្ត និងទទួលខុសត្រូវខ្ពស់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធដារ ឆ្នាំ២០១៧ និងបណ្តារឆ្នាំខាងមុនបន្តរបន្ទាប់ទៀត អោយសម្រេចបានគ្រប់ និងលើសការកំណត់ ។ ពង្រេងសាមគ្គីភាពផ្ទៃក្ន៧ង និងធ្វើកិច្ចសហការអោយបានល្អ ជាមួយថ្នាក់ដឹកនាំខេត្ត អង្គភាព មន្ទីរជុំវិញ ដើម្បីប្រមូលពន្ធអោយបានល្អប្រសើរ និងពង្រឹងការងារអនុវត្តន៍ច្បាប់ វិនយ័ការងារ និងក្រមសីលធម៍ វិជ្ជាជីវះមន្ត្រីពន្ធដារ អោយបានល្អប្រសើរ។

ក្នុងវិធីប្រកាសផ្ទេរភារកិច្ចនេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកពន្ធដារ តំណាងអោយលោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហេរញ្ញវត្ថុ បានធ្វើការសំណេះសំណាល និងក្រើនរំលឹកក៍ដូចជាការលើកសរសើរប្រធានពន្ធដារចាស់ ដែលបានដឹកនាំគ្រប់គ្រងអង្គភាព មានកិច្ចសហការល្អ មន្ទីរជំនាញ ជុំវិញខេត្ត ក៍ដូចកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្ន៧ងការប្រមូលពន្នចូលរដ្ឋបានល្អប្រសើរ ជាមួយគ្នានេះផងដែរ ល៩កក៍បានដាស់ទៀន ក្រើនរំលឹកប្រធានពន្ធដារថ្មី ពង្រឹងការងារអោយបានល្អ កុំប្រកាន់បក្ចពួក ត្រូវមានការសាមគ្គីផ្ទៃក្នុង អោយបានស្អិតរមួត នុងសហការល្អ ជាមួយថ្នាក់ដឹកនាំ ខេត្ត ស្រុក ក្រុង ក៍ដូចមន្ទីរជំនាញខេត្តក្នុងការអុនវត្តន៍បទបញ្ជារផ្ទៃក្នុង ពិសេសការប្រមូលពន្ធ អោយបានក្លាំងក្លា ។

លោកក៏បានសំណូមពរផងដែរ អោយមានអត្ថចរិកស្លូតបូត អំណត់អត់ធ្មត់ ជាមួយប្រជាពលរដ្ឋ ដែលបានមកចូលរួមបង់ពន្ធ សូមកុំប្រកាន់ពេលវេលា ធ្វើយ៉ាងណាអោយប្រជាពលរគោរពស្រឡាញ់ និងស្មគ្រចិត្ត៕ ស្អាងជ័យ


ចែករំលែក៖