ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាងបារាយណ៍ស្ប៉ាដែលបង្កឲ្យយុវតីម្នាក់ស្លាប់ត្រូវបានដោះលែង

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមការបញ្ជាក់ពីលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងតាមរយៈបណ្តាញទំនាក់ទំនងសង្គមTelegram នៅព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៧ថា ពិតជាមានការដោះ លែងជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាង Baray SPA មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាបប្រាកដមែន ។

លោក យិន ស្រាង បានបញ្ជាក់ថា មូល ហេតុដែលតុលាការដោះលែងជនជាប់ ចោទឱ្យរស់នៅក្រៅឃុំបណ្ដោះអាសន្ននោះ ព្រោះតែជនជាប់ចោទ មានទីលំនៅ ច្បាស់លាស់ និងមានមេធាវីធានា។

ពាក់ព័ន្ធករណីដោះលែងជនជាប់ចោទ ខាងលើ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ លោក គឹម សន្តិភាព អ្នកនាំ ពាក្យក្រសួងយុត្តិធម៌បានឲ្យក្រុមអ្នកសារ ព័ត៌មានដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram ថា ការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន មិនមានន័យថា បញ្ចប់សំណុំរឿងនោះទេ ហើយក៏មិនមាន ន័យថា ជននេះរួចផុតពីបទចោទនោះ ដែរសំណុំរឿងនៅបន្តតាមនីតិវិធី ។

សូមបញ្ជាក់ថា លោក អ៊ំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើជនជាប់ចោទឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាង Baray SPA ពីបទមនុស្សឃាតដោយ អចេតនា ដោយត្រូវចរន្តអគ្គិសនីឆក់(ពេល រត់បាញ់ទឹកគ្នាលេង)លើជនរងគ្រោះឈ្មោះ លី មុនីរដ្ឋានី អាយុ១៨ឆ្នាំ កាលពីម៉ោង ជាង១២រំលងអធ្រាត្រថ្ងៃទី១៦ឈានចូល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នៅចំណុច ហាង Baray SPA នៅតំបន់កម្សាន្តផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាបយោង តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ។

បើយោងតាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌជនជាប់ចោទអាចប្រឈមនឹងការ ផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ ៦លានរៀលដោយមិនទាន់គិតអំពីសំណងជំងឺចិត្តឲ្យដើមបណ្ដឹងរដ្ឋប្បវេណី ៕ ហេង នរិន្រ្ទ


ចែករំលែក៖