ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនក្នុងពេលដែលធ្វើសកម្មភាពចែកចាយនិងប្រើបា្រស់គ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួន ក្នុងពេលដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពចែកចាយ​ និងប្រើប្រាស់គ្រឿងញៀន ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវត្តភ្នំយោង ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ១.ឈ្មោះ ប្រាក់ឃ្លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិដើមមៀន សង្កាត់ និងក្រុងតាខ្មៅ ខេត្តកណ្តាល ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ទី២.ឈ្មោះ ឡេះ សាលីម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បនស្នាក់នៅភូមិចូងកោះ សង្កាត់ផ្សារឆ្នាំង មានមុខរបរជាកម្មកនេសាទ ។

សមត្ថកិច្ចនគបាលបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង្សយ័ទាំង២នាក់បានណាត់ជួបគ្នា ដើម្បីធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅពេលនោះ កម្លាំងសម្ងាត់បានដឹង ហើយបានរាយការណ៍មកសមត្ថកិច្ច ពេលនោះសមត្ថកិច្ចជំនាញ បានសហការជាមួយកម្លាំងនគរបាលក្រុង ព័ទ្ធជុំវិញគោលដៅ និងចាប់ខ្លួនជនសង្ស័យនេះតែម្តង ។

ក្នុងពេលឃាត់ខ្លួន ជនសង្ស័យសមត្ថកិច្ចបានដកហូត បាននឧបករណ៍បម្រើដល់ការជក់មួយចំនួន ខណៈដែលថ្នាំញៀនត្រូវក្រុមជនសង្ស័យបោះចោលមុនពេលសមត្ថកិច្ចចូលទៅដល់ ។ នៅពេលនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖