ព័ត៌មានទាន់ហេតុការណ៍៖

សាសន៍ចិនស្រវឹងស្រាបើកឡានស្ទើរភ្លើងបុករះម៉ូតូ និងតូបលក់បន្លែ ពលរដ្ឋផ្ទុះកំហឹងចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានរងរបួសធ្ងន់ ស្រាលដោយសារតែបុរសជនជាតិចិនម្នាក់បើករថយន្តឡិចសីុស RX330 ទាំងស្ថានភាពស្រវឹង បានបុករះម៉ូតូ និងតូបលក់បន្លែ រួមទាំងសាច់​ កាលពី១០យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ នៅផ្សារព្រៃទា​ ភូមិព្រៃទា សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី១ឈ្មោះអំ ជ្រេង ភេទស្រីអាយុ ៣៨ ឆ្នាំមុខរបរលក់ត្រី ស្នាក់នៅភូមិកើតហេតុ​ ទី២ឈ្មោះ វ៉ាន់ថា ស្រីមុំ ភេទស្រី អាយុ ២៨ ឆ្នាំ​ មុខរបលក់បន្លែ​ ស្នាក់នៅជិតកន្លែងកើតហេតុ​ ទី៣ឈ្មោះ អៀង ស្រីកែវ​ ភេទស្រី អាយុ៣០​ ឆ្នាំ​ មុខរបលក់បន្លែ ស្នាក់នៅជិតកន្លែងើតហេតុ។ ម្នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណទេ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ ក្រុមអាជីកបានកំពុងរើសម្ភារ ដូចជាបន្លែសាច់យកទៅផ្ទះ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចសីុស​ ពណ)ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2AL 0642 បើកបរដោយបុរសជនជាតិចិនម្នាក់ មានស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះម៉ូតូសង់កូរ៉េពណ៌ក្រហម​ ពាក់ស្លាកលេខ តាកែវ​ 1 6401 ដែលម្ចាស់ចតទុកនៅជិតតូបលក់ដូរ​ ចំណែកក្រុមអាជីវករដែលកំពុងប្រមូលបន្លែសាច់បំណងយកទៅផ្ទះនោះ ត្រូវរងរបួសធ្ងន់ស្រាល ។

សាក្សីដដែលបានបន្តថា​ បន្ទាប់ពីបង្កម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋចាប់វាយបណ្តាលឲ្យរងរបួសបែកមុខបែកមាត់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ និងរថយន្តរួមទាំងម្ចាស់ត្រូវបានសម្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ជើងគោករាជធានីយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖