ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនឃាតកជនជាតិចិន និងខ្មែរ២នាក់ដែលសម្លាប់ថៅកែខ្លួនយកទៅទម្លាក់ចោលនៅទន្លេអ្នកលឿង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីតុលាការសម្រេចចេញដីកាឃុំកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហេង កេសរោ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិន និងខ្មែរដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ក្រោមការចោទប្រកាន់របស់លោកតំណាងអយ្យការ ខៀវ ផល្លា ជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ចោទពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និងជនសង្ស័យឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

សូមជម្រាបថា ករណីជនជាតិចិនចាប់ជាជនចិនដូចគ្នាជំរិតទារប្រាក់ នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួចសម្លាប់ជនរងគ្រោះដឹកសាកសពយកទៅទម្លាក់ចោលនៅទឹកទន្លេរអ្នកលឿង ហើយសពនោះបានអណ្តែកមកដល់ស្រុកលើដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ មេសា ២០១៧ មុនចូលឆ្នាំប្រពៃណីខ្មែរមួយថ្ងៃ ពេលរសៀលថ្ងៃទី២០ ខែមេសា នេះ ត្រូវបានសមត្ថកិច្ច សហការណ៍ចាប់ខ្លួនឧក្រិដ្ឋជនជាជនដៃដល់២នាក់ ដែលទៅលាក់ខ្លួននៅខេត្តព្រះសីហនុ ។ ជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ម្នាក់ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

លុះព្រឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ ទើបកម្លាំងនគរបាលព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យនាំខ្លួនឃាត់កទាំង២នាក់ទៅដាក់ពន្ធធានាគារព្រៃសបណ្តោះអាសន្នរងចាំកាត់ទោសពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖