ព័ត៌មានទាន់ហេតុការណ៍៖

Speaker តូចជាងគេ តំលៃ $ 169 របស់ B&O អាចដាក់ក្នុងហោប៉ាវបាន

ចែករំលែក៖

ក្រុមហ៊ុន អូឌីយូ Bang and Olufsen បានបង្កើត speaker ស៊េរីថ្មីមួយទៀត បន្ទាប់ពី BeoPlay A1 speaker យួរដៃដែលចេញលក់កាលពីឆ្នាំមុន។ លើកនេះ ក្រុមហ៊ុន B&O បានបង្កើតរូបរាង speaker ថ្មីនេះអោយមានរាងតូចជាងមុន ហើយស្ដើងងាយស្រួលយកតាមខ្លួន ឬ ដាក់តាមហោប៉ាវក៏បាន។ នោះគឺ Beoplay P2 speaker មានទំហំប៉ុនបាតដៃរបស់អ្នក នឹងអាចនិយាយបានថាប៉ុនទូរសព្ទ័ស្មាតហ្វូនក៏បាន។ ប៉ុន្តែមិនបាច់ត្រូវបារម្ភថាគុណភាពសំឡេងមិនសូវល្អ ព្រោះមើលត្រឹមតែរូបរាងនិង ទំហំរបស់ speaker នោះ។ ការបន្លឺសំឡេងចេញពី P2 ក្នុង 360 ដឺក្រេ ហើយវាទទួយបាន version ដែលមានឥទ្ធិពលបង្កើនល្បឿននៃពាក់កណ្តាលមេក្រូ ពីគំរូ speaker កាលពីឆ្នាំមុន។

P2 speaker មានប្រវែង 0,75 ហើយវាបានគ្រង់គ្រងតាមរយះ Beoplay App។ ប្រសិនបើអ្នកមិនចង់ទាញទូរស័ព្ទរបស់អ្នកចេញមកជារៀងរាល់ពេលដែលចង់រំលងឬផ្អាកបទចម្រៀងនោះ សំបកអាលុយមីញ៉ូ របស់ P2 អាចបញ្ជាបានដោយតែប៉ះលើវានោះជាការស្រេច។ អ្នកគ្រាន់តែ ចុចជាប់គ្នា 2ដង (double tap) ឬ ក្រឡុក (shake) នោះអ្នកអាច ចាក់ រំលង និងផ្អាក ចំរៀងបាន និង អាចដូរប្រភេទសំលេងទៅតាមអ្វីដែលត្រូវការ។ វាពិតជាឡូយ និង អស្ចារ្យណាស់ដែល speaker ទំហំតូច មានតំលៃទៅតាមមាឌរបស់វាដែរ។ ឥឡូវ speaker P2 គឺអាចកម្មង់ទិញបាននៅថ្ងៃនេះជាមួយនឹងតំលៃ $ 169 (£ 149) ធៀបទៅនឹង speaker A1 តំលៃ $ 249 ៕ ហេង លក្ខិណា


ចែករំលែក៖