បន្ទាប់ពីអតីតប្រធានាធិបតីរបស់អាមេរិកគឺ លោកអូបាម៉ា បានបើកទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសគុយបា មុខជំនួញអាជីវកម្មក៏បានចាប់ផ្តើមមានឱកាសចូលវាយលុកទៅក្នុងទឹកដីប្រទេសនេះ។
ក្រុមហ៊ុន Google គឺជាផ្នែកមួយដែលមានលោកអូបាម៉ាបានប្រកាសដោយខ្លួនឯងថានឹងមកជួយតំឡើងប្រព័ន្ធ WiFi និងដំណើរការអ៊ីនធឺណិតនៅទីនោះ។ ETECSA ទូរគមនាគមន៍ជាតិរបស់គុយបា បានចុះហត្ថលេខាកិច្ចព្រមព្រៀងជាផ្លូវការមួយ ជាមួយនឹង Google នៅក្នុងខែធ្នូឆ្នាំទៅ ហើយសព្វថ្ងៃនេះ នៅទីបំផុតគេបានបើកសេវាកម្មនេះ ការធ្វើឱ្យការស្វែងរកអ៊ិនធឺណេតដ៏ធំជាលើកដំបូងនៅលើទឹកដីកោះនេះ។
តាមពិត ក្រុមហ៊ុន Google បានសំរេចរឿងមួយរួចទៅហើយគឺនៅពេលបានបង្កើត Chrome ដាក់អោយមានប្រើប្រាស់នៅក្នុងប្រទេសគុយបា ក្នុងឆ្នាំ 2014 ។ Google servers បានចាប់ផ្ដើមនាពេលបច្ចុប្បន្ននេះគឺជាផ្នែកមួយនៃក្រុមហ៊ុន Google Global Cache (GGC) ជាបណ្តាញសកលមួយដែលផ្ទុកមាតិកាពេញនិយមនៅក្នុងស្រុកដូចជាវីរុសវីដេអូ។
សម្ភារៈដែលបានរក្សាទុកនៅក្នុងប្រទេសនឹងមានល្បឿនលឿនជាង set up ដែលមានស្រាប់របស់ប្រទេសគុយបា បញ្ជូនអ៊ិនធឺណិតាមរយៈខ្សែកាបក្រោមសមុទ្រមួយដែលភ្ជាប់ទៅកាន់ Venezuela ។
ជនជាតិគុយបាជាច្រើនអាចប្រើបានតែតាមរយៈ240បណ្តាញដំណើរការប្រព័ន្ធ WiFi ជាសាធារណៈដែលបាចសាចក្នុងប្រទេស បើយោងតាម ការរាយការណ៍របស់ Buzzfeed ។ ពេលនេះ នឹងមិនអាចធ្វើអោយអ៊ិនធឺណេតរបស់គុយបាអោយលឿនដូចអុិនធឺណេតរបស់អាមេរិចបាននោះទេ វានៅមានជំហានដ៏ធំទៅមុខបន្តទៀត ៕ ហេង លក្ខិណា