ភ្នំពញ៖ ទីតាំងហ្គេមបាញ់ត្រីនៅមុខក្លឹបមីតណាយ តាមបណ្តោយផ្លូវវងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កំពុងតែធ្វើអោយយុវវ័យនិងក្មេងៗងប់ងល់នឹងល្បែងសីុសងខុសច្បាប់មួយនេះ និងអាចឈានទៅដល់ការប្រព្រឹត្តរាល់បទល្មើសផ្សេងៗទៀត ដូចជា លួច ឆក់ ប្លន់ ជាដើម។
ដោយឡែក ទីតាំងខាងលើនេះ សម្បូរណាស់ក្រុមបងធំបងតូច និងអ្នកចែកចាយគ្រឿងញៀន ដោយកម្លាំងនគរបាលចាប់ស្ទើរាល់ថ្ងៃតែមិនចេះអស់ ។
ពាក់ព័ន្ធនឹងទីតាំងខាងលើនេះ ភ្នាក់ងារនគរវត្តបានទាក់ទងទៅលោក ឃឹម ស៊ុនសូដា អភិបាលរងនៃគណៈអភិបាលសាលាខណ្ឌពោធិ៍សែនជ័យ លោកបានឆ្លើយតប ថាលោកនឹងមានវិធានការទៅលើទីតាំងខាងលើនេះ។ តែអ្វីដែលលោកបានឆ្លើយតបនឹងភ្នាក់ងារបុគ្គលិកនគរវត្តដូចជាការសន្យាខ្យល់ ព្រោះបានតែនិយាយ ការអនុវត្តគ្មានដោយបណ្តោយអោយទីតាំងខាងលើ បើកយ៉ាងរំភើយ កើបលុយយ៉ាងច្រើនក្នុងមួយយប់ៗ។
ដូចនេះ សូមលោកហែម ដារិទ្ធ អភិបាលនៃគណះអភិបាលសាលាខណ្ឌពោធិ៍សែនជ័យ មេត្តាជួយពិនិត្យមើលទីតាំងខាងលើផង ៕ សុខាសែនជ័យ