ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនអ្នកញៀនថ្នាំ២នាក់ក្នុងខេត្តសៀមរាបបញ្ជូនទៅតុលាការខេត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល ចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ​ចំនួន​២ នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅហេតុការណ៍ ធ្វើឡើងនៅវេលាម៉ោង២០និង៣០នា​ទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តបានប្រាប់ថា ជនសង្ស័យទាំង ២នាក់ដែលឃាត់ខ្លួនបាន​នោះ​មាន ៖ទី១/ឈ្មោះ សេដ្ឋា មាលា ហៅភ័ក្រ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរចុងភៅទីលំនៅ ភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ទី២/ ឈ្មោះ ចយ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងថតរូប ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនខ្លួន)។

ក្រោយពេលឃាត់ខ្លួនកម្លាំងសមត្ថកិច្ចនគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន១កញ្ចប់តូច ទំងន់ ០,១ក្រាមទាំងសំបក,ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន,ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបាន កម្លាំងជំនាញ រៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការទៅ​តាមផ្លូវ​ច្បាប់​ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖