ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Anthony Joshuaក្លាយទៅជាម្ចាស់ខ្សែក្រវាត់ពិភពលោកក្រោយផ្តួលជើងខ្លាំង Wladimir Klitschko

ចែករំលែក៖

កីឡាករប្រដាល់ Anthony Joshua បានឈ្នះខ្សែក្រវាត់ទំងន់យក្សពិភពលោក IBF, WBA និង IBO ក្រោយផ្តួលកីឡាករអ៊ុយគ្រែន Wladimir Klitschkoក្នុងទឹកទី១១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ការប្រកួតនោះធ្វើឡើងនៅក្នុងកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេសដោយមានអ្នកចូលរួមទស្សនារហូតដល់ទៅ៩ម៉ឺននាក់ដែលនេះគឺជាការប្រកួតប្រដាល់ដ៏ធំបំផុតនៅអង់គ្លេសមិនធ្លាប់មានក្នុងរយៈពេល៧៨ឆ្នាំចុងក្រោយ។

កីឡាករវ័យ២៧ឆ្នាំសញ្ជាតិអង់គ្លេស Anthony Joshua ប្រកួត១៩ដងឈ្នះទាំងអស់រួមទាំងជ័យជម្នះលើកីឡាករវ័យ៤១ឆ្នាំ Wladimir Klitschkoនេះផងដែរ។ ចំណែក Klitschko បានរងបរាជ័យជាលើកទី៥ ក្រោយចាញ់ Tyson Furry តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មកម្លេ៉ះ ។

ទោះបីជាឈ្នះជើងខ្លាំងក្លាយទៅជាម្ចាស់ខ្សែក្រវាត់ពិភពលោកក៏ដោយក៏Joshuaនៅតែដាក់ខ្លួនថាគាត់មិនទាន់ល្អឥតខ្ចោះ នៅឡើយទេគឺគាត់កំពុងព្យាយាមរកចំណុចខ្សោយរបស់ខ្លួន ហើយអភិវឌ្ឍឲ្យកាន់តែប្រសើឡើងថែមទៀត ៕ ដេវីត


ចែករំលែក៖