ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យម្នាក់ពាក់ពន្ធ័ថ្នាំញៀនជាង១៦គីឡូក្រាមនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ច​នគរបាលខេត្តធ្វើ​ស​ន្និ​សិ​ទ​កាសែត​បង្ហាញមុខ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(LV​ថ្នាំ​គ្រវី​)​ចំនួន​៥០.៥៦៥​គ្រាប់ ស្មើនឹង​ជាង​១៦​គីឡូក្រាម នៅ​ក្រុង​បា​វិត។

បើ​តាម​មន្ត្រី​នគរបាល​កា​រិ​យា​យ័​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី LV (​ថ្នាំ​គ្រវី​) ចំនួន​៥០​កញ្ចប់ មាន​ទម្ងន់​១៦.១៨០.៦៧​ក្រាម ស្មើ​៥០.៥៦៥​គ្រាប់​។

ប្រភពបន្តថា ជនសង្ស័យ​បាន​យក​ទៅ​លាក់​ទុក​នៅ​ក្រោម​ពូក​ក្នុង​បន្ទប់​លេខ​០០២ នៃ​ផ្ទះសំណាក់​យីហោ ថៃ​អាង ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត កាលពី​ថ្ងៃ​ទី​៣០ មេ​សា ២០១៧ ហើយ​បាន​ធ្វើ​សកម្មភាព​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ជួញដូរ​។

រហូត​ដល់​ថ្ងៃ​ទី​១ ឧសភា ២០១៧ នៅ​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ NHUNG MINH NHA DAN (​ឬ​ង្វៀ​ង មិ​ញ​ទៀង ហៅ​ង្វៀ​ង​ឌឹ​ក​ទី​) ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជន​ជា​តុ​វៀតណាម មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវ​យ៉ាវ​ហ្វ៊ុ​ង សង្កាត់​លេខ​២ ខណ្ឌ​ទី​លាង ទីក្រុង​ហាន់​ណូ​យ ប្រទេស​វៀតណាម​។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាលបាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​តាមច្បាប់៕ យឹម សុថាន


ចែករំលែក៖