ភ្នំពេញ ៖ មន្ត្រីស័ក្តិ៤ម្នាក់ ដោយសារតែមានការប្រចណ្ឌនារីជាសង្សារ ហើយបានគំរាមបាញ់សម្លាប់ ទើបនារីជាសង្សារភ័យខ្លាចមានគ្រោះថ្នាក់ ទើបនាងរត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តែដោយសារតែខុសនីតិវិធី ទើបសមត្ថកិច្ចណាំនាំឲ្យទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាារកងរាជអាវុធហត្ថវិញ។
នារីរងគ្រោះឈ្មោះ ដាលី អាយុជាង៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ នៅម្តុំផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ចំណែកបុរសដែលជាសង្សាររបស់នាងនោះមានឈ្មោះ បាន សំអេង ជាសមត្ថកិច្ចពាក់សក្កិ៤ និងមានមុខរបរលក់គ្រឿងសង្ហារឹម ។
នារីរងគ្រោះបានឲ្យដឹងទៀតថា ដោយបុរសជាសង្សារតែងតែប្រចណ្ឌរករឿង និងវាយធ្វើបាប ឈ្មោះប្រកែកគ្នា រហូតឈានដល់រឿងខាងប្រុសជំពាក់លុយចំនួន៧០០ដុល្លារ ដល់ថ្នាក់ជេរគ្នាទៅវិញទៅមក លែងប្រើពាក្យផ្អែមដូចពីមុន និងចុងក្រោយគំរាមយកកាំភ្លើងបាញ់សម្លាប់រូបនាង និងចាំនៅមុខផ្ទះ បើហ៊ានតែចូលផ្ទះដឹងតែបាញ់សម្លាប់ចោល ។ ក្រោយពីឮពាក្យគំរាមដូច្នេះ នាងនិងមិត្តភក្តិបាននាំគ្នាមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ និយាយពីដំណើររឿងទាំងនេះរួច បន្ទាប់មកសមត្ថកិច្ចបានណែរនាំអោយទៅដាក់ពាក្យបណ្តឹងនៅឯខាងកងរាជអាវុធហត្ថវិញ ព្រោះបុរសជាសង្សាររបស់នាងជាសមត្ថកិច្ច ៕ សុខាសែនជ័យ