ព័ត៌មានទាន់ហេតុការណ៍៖

លេចធ្លាយរូបរាង Surface Laptop ថ្មីរបស់ Microsoft

ចែករំលែក៖

ក្រុមហ៊ុន Microsoft កំពុងរៀបចំព្រឹត្តិការណ៍ថ្ងៃស្អែក #MicrosoftEDU របស់ខ្លួន ជាកន្លែងដែលយើងរំពឹងថានឹងរកឃើញពីរបៀបប្រើប្រាស់ Chrome OS របស់ក្រុមហ៊ុន Google ប៉ុន្តែដំណឹងមួយចំនួននេះបានលេចធ្លាយ និង បានបង្ហាញរួចទៅហើយ។ អ្នកឃ្លាំមើល នៃ Microsoft ដ៏ល្បីល្បាញ បានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញពីរូបរាងស្លីមរបស់ laptop ទំហំ13.5 អ៊ីញ ជាក់ស្តែងប្រើជាមួយប្រព័ន្ធ Windows 10 S និង cloud-optimized version របស់ Windows ហើយដំណើរការតែជាមួយ app ដែលចេញពី Store មាន PixelSense display មួយដែលមកជាមួយនឹងពណ៌ចំនួនបួន និង ក្តារចុច Alcantara-covered ។ កាលពីមុន យើងបានឃើញសម្ភារៈដែលផលិតក្តារចុចរបស់ Surface Pro 4 និង មានធាតុផ្សំផ្សេងទៀតដែលរៀបចំចាត់ចែងសំរាប់ laptop មួយ ដែលអាចប្រើប្រាស់កុំព្យូទ័រពី Chromebooks ទៅ MacBooks ។

គួរឱ្យចាប់អារម្មណ៍ view 360 ដឺក្រេបានបង្ហាញតែ port មួយចំនួនដែលអាចមាន USB , DisplayPort និង កាសស្តាប់ jack បូកជាមួយឧបករណ៍តភ្ជាប់ Surface Dock នៅលើផ្នែកម្ខាងទៀត។ រូបភាពទាំងនេះពិតជាបង្ហាញរូបរាងដែលត្រឹមត្រូវជាមួយឧបករណ៍បំពងសំលេង Tweeter នេះបានមកជាមួយនឹងទំនិញមុន ប៉ុន្តែការលាយផ្នែកខ្លះៗបញ្ចូលគ្នា , សម្ភារះ និង “Windows Cloud” OS បន្តនៅលើ Windows RT គឺជាការយល់ច្រឡំបន្តិច។ ហើយយើងកំពុងរំពឹងថានឹងបានរកឃើញបន្ថែមនៅព្រឹកថ្ងៃស្អែកទៀត ដែលចាប់ផ្តើមនៅព្រឹកនិងប្រហែលម៉ោង 9:30 ៕ ហេង លក្ខិណា


ចែករំលែក៖