ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ វេលា ម៉ោង១៥និង១០នាទី នៅចំណុច ផ្លូវជាតិលេខ២ ក្រុមទី១៨ ភូមិ ព្រែកតាឡុង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានសហការជាមួយកម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឈ្មោះ គល់ ហង្ស ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ស្បែកជើង ទីលំនៅផ្ទះលេខ២៩ ផ្លូវលំ ក្រុមទី២៩ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ក្នុងនោះយើងបានដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ៣០ កញ្ចប់ថង់តូច។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ តាឡឹម