ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបុរសម្នាក់ ក្រោយស៊ីដាច់លុយក្រុមហ៊ុនជាង៣ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត (យកលុយ ក្រុមហ៊ុនចំនួន ៣៣.០០០$ )ធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៤៥នាទី ដែលបានប្រព្រឹត្តនៅ ចំណុចផ្ទះលេខ១៦៥ ផ្លូវលេខ១៩២ ក្រុមទី២៦ ភូមិ ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៧និង០០នាទី ។

ជនរងគ្រោះឈ្មោះប្រាក់ សារ៉េត ហៅ ម៉េង ភេទ ប្រស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះលេខ១៦៥ ផ្លូវលេខ១៩២ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ចំណែកឯជនសង្ស័យឈ្មោះ ខាន់ ចាន់មករា ហៅ មករា ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែក ទីផ្សារ ស្នាក់នៅភូមិឧត្តុង្គ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្ត កំពង់ស្ពឺ គឺជាបុគ្គលិកក្នងុក្រុមហ៊ុនរបស់ជនរងគ្រោះផ្នែកទឺផ្សារនឹងប្រមូលលុយ ពីម៉ូយ ។

ជនរងគ្រោះបានបន្តថា បន្ទាប់ពីជនសង្ស័យបានយកសម្ភារដាក់ឲ្យម៉ូយនានា ក្នុងរាជធានីភ្នំពេញ ជាច្រើនតែពុំឃើញយកលុយមកទូទាត់ជាមួយក្រុមហ៊ុន ពេលនោះជនរងគ្រោះដែលជាម្ចាស់បានទៅសួរម៉ូយ តែម៉ូយបានប្រាប់ថាលុយដែលថ្លៃសម្ភារៈគឺបានប្រគល់អោយជនសង្ស័យខាងលើអស់ហើយដោយដឹង ដូចនេះទើបជនរងគ្រោះខាងលើបានបូកបញ្ជីទើបដឹងថា ទឹកប្រាក់ដែលជនសង្ស័យមិនបានប្រគល់អោយក្រុមហ៊ុនមានចំនួនជាង៣មុឺនដុល្លារឯនោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានចូលបម្រើការងារនៅកន្លែង ជនរងគ្រោះ ដែលបើកអាជីវកម្មផលិតទុយោជ័រ និងកែងជ័រ ដោយជនសង្ស័យមានតួនាទីជាបុគ្គលិកផ្នែកទីផ្សារ ដោយ មានភារកិច្ចយកឥវ៉ាន់ដាក់អោយអតិថិជន និងប្រមូល លុយពីអតិថិជនមកអោយជនរងគ្រោះ , ជនសង្ស័យ បានយកឥវ៉ាន់ដាក់អោយអតិថិជន តែពុំឃើញប្រមូល លុយពីអតិថិជនមកទូរទាត់អោយជនរងគ្រោះឡើយ ទើបជនរងគ្រោះសួរនាំអតិថិជន បានប្រាប់ថាបានទូរ ទាត់លុយរួចរាល់អស់តាមរយៈជនសង្ស័យ ។ ជនរង គ្រោះបានបូកវិក័យប័ត្រ ឃើញមានការបាត់លុយចំនួន ៣៣.០០០$ , លុះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១១:៤៥នាទី ជនរងគ្រោះបានឃាត់ខ្លួនជន សង្ស័យនាំមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ រដ្ឋបាលទឹកល្អក់ទី៣ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យជនសង្ស័យ ត្រូវបាននគរបាលឃាត់ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី៕ ស តារា


ចែករំលែក៖