ខេត្តស្វាយរៀងៈ មានការភក្ញាក់ផ្អើលឆោឡោដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាឈប់ចោមរោមមើលយ៉ាងច្រើនកកកុញ ព្រមទាំងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញបុរសម្នាក់ធ្លាក់ទឹកប្រឡាយស្លាប់ ជាមួយនឹងម៉ូតូកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧
ស្ថិតនៅភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺមានជំងឺឆ្កួតជ្រូកយូរឆ្នាំមកហើយ ដោយត្រូវក្រុមគ្រួសារយកទៅព្យាបាល និងមានថ្នាំលេបជាប្រចាំផងដែរ ។
ប្រភពបន្តថា មុនកើតហេតុ គេឃើញបុរសខាងលើបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង តាមផ្លូវលំក្បែរមាត់ប្រឡាយខាងជើងផ្លូវប្រមាណជាកន្លះម៉ោង ស្រាប់តែមានក្មេងរត់មកប្រាប់អ្នកភូមិ និងក្រុមគ្រួសារថា ពិតជាលង់ទឹកស្លាប់ហើយ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានិងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា មិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មនោះទេ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន