ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅអេឡិចត្រូនិក E-reader ម៉ាក Kobo ស៊េរីថ្មីជាប្រភេទ waterproof

ចែករំលែក៖

Aura One e-reader ជាស៊េរីចុងក្រោយបំផុតរបស់ Kobo គឺជាឧបករណ៍ក្នុងក្តីសុបិន្តមានសក្តានុពលសម្រាប់អ្នកចូលចិត្តអាននៅតាមសមុទ្រ ឬ អាងទឹក វាងាយស្រួល និង មានសុវត្ថិភាពពេលមានការធ្វេសប្រហែស។ អេក្រង់ធំទំហំ 7,8 អ៊ីញ ស្រួលមើល និង អានតែវាប្រហែលជាពិបាកបន្តិចក្នុងការយកតាមខ្លួន។ វាមាន $ 229 អាចនឹងត្រូវបានដាក់លក់លើទីផ្សារ សំរាប់អ្នកចូលចិត្តអានរឿងប្រលោមលោក។ ទើបតែណែនាំ Aura H2O ជា E-reader ថ្មីការពារមិនអោយជ្រាបទឹកដូច Aura One ដែរ និង មាន smart lighting ដូចគ្នាអាចជួយកាត់បន្ថយ ភ្លើងពណ៌នៅពេលយប់ (នៅក្នុងទ្រឹស្តី ដើម្បីជួយអ្នកឱ្យគេង) ។ អេក្រង់ touchscreen ទំហំ 6,8 អ៊ីញរបស់វាគឺមានភាពងាយស្រួលក្នុងការកាន់អានសំរាកថ្ងៃត្រង់បានយូរ ខណៈពេលដែលមានតម្លៃ $ 180 (£ 150 នៅក្នុងប្រទេសអង់គ្លេស) អាចងាយស្រួលក្នុងការសម្រេចចិត្តទិញរបស់អ្នក។

Storage 8GB នោះគឺគ្រប់គ្រាន់ដើម្បីបញ្ចូលសៀវភៅបានប្រហែល 6.000 ក្បាល រីឯ Font អក្សរអាចសារ៉េបានតាមចិត្ត។ អ្នកនឹងត្រូវតែមានការអត់ធ្មត់រង់ចាំបន្តិច ពីព្រោះថា Kobo Aura H2O បើកដំណើរការនៅអាមេរិកខាងជើង ចក្រភពអង់គ្លេសនិងទីផ្សារផ្សេងទៀតជាច្រើននៅថ្ងៃទី 22 ខែឧសភា។ ឥឡូវនេះ ក្រុមហ៊ុន Amazon នៅតែមិនទាន់មានជា Kindle waterproof នៅឡើយទេ ដូច្នេះការរង់ចាំនេះអាចនឹងមានប្រយោជន៍ដើម្បីទទួលបាន E-reader មួយដែលគ្មានបញ្ហាពីការជ្រាបចូលទឹកនៅពេលធ្វេសប្រហែសធ្លាក់ចូលទឹកដោយប្រការណាមួយ ៕ ហេង លក្ខិណា


ចែករំលែក៖