ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ៖ ជំរុញឲ្យ គណៈចលនាសានិកឥស្លាមទាំងអស់ត្រូវបន្ដ សកម្មភាព ពង្រឹងសមាសភាពសមាជិក ត្រៀម ចូលរួមបោះឆ្នោតថ្ងៃ៤ មិថុនា ២០១៧ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ

ចែករំលែក៖

ខេត្តកំពត៖ លោកអូស្មាន ហាស្សាន់ ជំរុញឲ្យណគៈចលនាសានិកឥស្លាមទាំងអស់ នៅខេត្ដកំពត និងកែប ត្រូវបន្ដសកម្មភាព ចុះពង្រឹងសមាសភាព សមាជិកបក្សប្រជាជន ត្រៀមចូលរួម ទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ។

លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណ បក្សប្រជាជនកម្ពុជា បានជុំរុញបែបនេះ ខណៈលោកចូលរួមជា អធិបតី សំណេះ សំណាល និងប្រកាស សម្រួលភារកិច្ច និងទទួលស្គាល់សមាសភាព ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិឥស្លាម គណបក្សប្រជាជនកម្ពុជាខេត្តកំពត និង ខេត្តកែប ចំនួន២៩រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត កំពត នាព្រឹកថ្ងៃទី០៤ ឧសភា ឆ្នា០៤ ឧសភា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សមាសភាព ក្រោយពីការកែសម្រួល និង ប្រកាសទទួលស្គាល់ទាំងពីរខេត្តនៅពេលនេះ ចំនួន ២៩រូប រួចត្រូវបន្ដធ្វើ ភារកិច្ចជា សេនាធិការ ឲ្យគណៈអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាម ដើម្បីចលនាសាសនិកឥស្លាមទូទាំងខេត្ត ពង្រឹង គាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបន្ដថា ៖ សមាសភាពគណៈចលនាទាំងអស់ ត្រូវពង្រឹងសាមគ្គីក្នុងសហគមន៍ឲ្យ កាន់តែប្រសើរឡើងថែមទៀត ការសាមគ្គីភាព គឺជាកម្លាំងចលករនាំទៅរកសេចក្តីសុខក្សេមក្សាន្ត ភាពជោគជ័យ សម្រាប់សហគមន៍យើង សម្រាប់ជាតិយើង។ ការសាមគ្គីរបស់យើងជាថ្លុងមួយកន្លងមក បានធ្វើឲ្យមានអ្វីៗគ្រប់បែបយ៉ាង សម្រាប់សហគមន៍ ហើយប្រទេសជាតិទាំងមូលត្រូវបានកសាងឲ្យមានការអភិវឌ្ឍ យ៉ាងលឿនមិននឹកស្មានដល់។

លោកអូស្មាន ហាស្សាន់ ក៏ បានជំរុញ ឲ្យគណៈចលនាទាំងឡាយ ត្រូវបន្ដពង្រឹងការប្រមូលផ្តុំកម្លាំមហាជន យុវជន និងពលរដ្ឋគ្រប់ស្រទាប់ អោយទៅបំពេញតួនាទីជាពលរដ្ឋមួយរូប គឺជាការអញ្ជើញបំពេញកាតព្វកិច្ចក្នុង ការចូលរួមបោះឆ្នោតក្រុប្រឹក្សា ឃុំ សង្កាត់ អោយបានគ្រប់ៗគ្នា ដែលនៅសល់រយៈពេល១ខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី០៤ មិថុនា ២០១៧ ខាងមុខនេះហើយ។ សូមកុំឲ្យ មានការអាកខាន ដោយកត្តាផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទៅបំពេញការងារក្រៅប្រទេសក្តី រឺតាមខេត្តផ្សេងៗក្តី។

លោកបន្តថា ៖ ការបោះឆ្នោតមានសារៈសំខាន់ណាស់ ការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ គឺវាជាការសម្រេចជោគវាសនារបស់យើងដ៏ត្រឹមត្រូវ តែការដែលមិនអញ្ជើញទៅបោះឆ្នោតសោះ រឺការសម្រេចជ្រើសរើសគណបក្សនយោបាយដែលខុស ដែលអសមត្ថភាព គឺយើងខ្លួនឯងជាអ្នកដែលធ្វើអោយជោគវាសនាសម្រាប់ឆាកជីវិតយើងផ្ទាល់ ក្រុមគ្រួសារយើង និងពលរដ្ឋទាំមូលទទួលបរាជ័យ។

ក្នុងឱកាសនេះដែរ លោកអូស្មាន ហាស្សាន់ ក៏បានពាំនាំនូវថវិកា ចែកជូនដល់សមាជិក សមាជិការគណៈចលនា និងអង្គពិធីចូលរួមមាន៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល។ ក្នុងនោះដែរ សម្រាប់មន្ទីរគណបក្សខេត្តកំពត និងកែប ឧបត្ថម្ភកម្មវិធី៣លានរៀល ៕ សំរិត


ចែករំលែក៖