ព័ត៌មានទាន់ហេតុការណ៍៖

Surface Arc mouse របស់ Microsoft មានរាងកោងស្ដើងយកលំនាំរូបមន្តចាស់

ចែករំលែក៖

Microsoft មិនគ្រាន់តែកំណត់ hardware ថ្មីបំផុតរបស់ខ្លួនដើម្បីណែនាំទៅ Surface Laptop ប៉ុណ្ណោះទេ នៅមាន Mouse រូបរាងថ្មីទៀតដែលត្រូវណែនាំពីលក្ខណៈពិសេសរបស់វា។ Surface Arc Mouse នេះគឺជាការវិវត្តថ្មីមួយដែលបង្កើតឡើងយ៉ាងល្អ ។ ការរចនាមានរាងស្ដើងត្រប៉ែត ហើយកោង ប្រើ Bluetooth សំរាប់ភ្ជាប់ទៅ Surface Laptop និង ងាយស្រួលទុកដាក់ក្នុងកាបូប ប៉ុន្តែមិនមានប៊ូតុងឆ្វេងនិងស្ដាំញែកចេញពីគ្នា ឬ គ្រាប់សំរាប់អូសចុះឡើងទេ។ ប្ដូរមកជា ប៊ូតុង Touch-sensitive មួយដែលស្ថិតនៅក្រោមការគ្រប់គ្រងមុខងារទាំងអស់នោះ។

អ្នកអាចកុម្ម៉ង់ទិញទុកមុនសម្រាប់ $ 80 មានពណ៌ ខៀវ ក្រហមចាស់ និងប្រផេះ ដែលសាកសមជាមួយ Surface Laptop ។ ការកម្មង់ទិញបានមុន នឹងត្រូវបានដឹកជញ្ជូនក្នុងថ្ងៃទី15 ខែមិថុនានេះ។ ដូចនេះអ្នកនឹងទទួលបានផលិតផលចុងក្រោយគេបង្អស់របស់ Microsoft ប្រសិនបើអ្នកទិញទាំង Surface Laptop និង Surface Arc Mouse ក្នុងពេលតែមួយ ៕ ហេង លក្ខិណា


ចែករំលែក៖