ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគ្រោះធម្មជាតិ(រន្ទះបាញ់)ស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះកំពុងព្រោះស្រូវនៅវាលស្រែក្បែភូមិ គ្រាដែលមេឃកំពុងធ្លាក់ភ្លៀងលាយឡំដោយខ្យល់ផ្គររន្ទះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវាលស្រែក្បែភូមិ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
កងរាជអាវុធហត្ថស្រុកបាកានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ សុីម ភេទប្រុស អាយុ ៥៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ការដែលគ្រោះថ្នាក់គ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងនេះ នៅគ្រាដែលជនរងគ្រោះគាត់កំពុងព្រោះស្រូវនៅវាលស្រែក្បែភូមិ ខណៈនោះក៏ស្រាប់តែមេឃភ្លៀង ក៏ត្រូវរន្ទះបាញ់តែម្តង ។
សមត្ថកិច្ចចុះពិនិត្យ រួចប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន