ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋថា៖ មេល្បែងឆ្នោតយួនខុសច្បាប់នៅផ្សារទន្លេបិទឈ្មោះឡុង ឈ្មោះជ្រៃ និងឈ្មោះហេងលក់មាន់ ជាអ្នកផ្តើមចូលរួមបំផ្លាញសុភមង្គលក្នុងក្រុមគ្រួសាររបស់ពួកគាត់ តែបែរជាសមត្ថកិច្ចធ្វើព្រងើយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ប្តីអ្នកខំរក ប្រពន្ធជាអ្នកបំផ្លាញ ឬប្រពន្ធជាអ្នកខំ ប្តីជាអ្នកបំផ្លាញ ទាំងនេះ ក៏ដោយសារតែល្បែងអបាយមុខខុសច្បាប់កន្ទុយលេខ(ឆ្នោតយួន) ដែលមានមេ នៅផ្សារ ទន្លេបិទ ឃុំទន្លេបិទស្រុក_ខេត្តត្បូងឃ្មុំ ឈ្មោះឡុង ឈ្មោះជ្រៃ និងឈ្មោះហេង លក់មាន់បានបើកលេង និងពង្រាយកូនកញ្រ្ចែងព្រោងព្រាតដើរលក់ និងដាក់តុកកត់យ៉ាងអនាធិបតេយ្យពេញផ្សារទន្លេបិទ និងក្នុងភូមិស្រុក ច្រើន ឆ្នាំមកហើយ តែគ្មានឃើញសមត្ថកិច្ចប៉ូលិស និងសមត្ថកិច្ចណាបង្ក្រាបម្តងឡើយ។ ដែលនេះគេគិតថា មេបនល្បែងធំទាំងនេះ ប្រហែលជាស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តត្បូងឃ្មុំនោះអស់ហើយមើលទៅ បានជាមកដល់ពេល នេះ គឺមិនទាន់មានសមត្ថកិច្ចណាចុះបង្ក្រាបសូម្បីតែម្តងនៅឡើយទេ ។ ទាំងនេះធ្វើអោយ ប្រជាពលរដ្ធរស់នៅក្នុងស្រុក_ឃុំទន្លេបិទគិតថា ការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលគឺ មិនទទួលបានជោគជ័យនោះទេ ក្នុងករណី សមត្ថកិច្ចប៉ូលិសមិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៍ពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មេកន្ទុយលេខ(ឬឆ្នោតយួន)ទាំងនេះគឺបានពង្រាយកូនកញ្ច្រែងនៅតាមផ្ទះ នៅតាមភូមិ_ឃុំ និងនៅផ្សារទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ រហូត ដល់ស្រុកជាប់នោះ ឬមកដល់ក្រុងកំពង់ចាមទៀតផង ព្រមទាំងបើកជាចំហរលក់ និងទទួលកូន កញ្រ្ជែងពេញមុខតែម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងនិងមិនខ្វល់អំពីការបង្ក្រាបរបស់សមត្ថកិច្ច សោះឡើយ ដែលគេគិតថា អាចជាត្រូវរ៉ូវគ្នា ទើបមេល្បែង បើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។ លើសពីនេះ ដោយសារ ពីភាពត្រូវរ៉ូវជាមួយបុគ្គលសមត្ថកិច្ចធ្វើឲ្យមេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ (ឆ្នោតយួន) នោះដឹងតែពីស៊ី មិនខ្វល់នឹងការសង នៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយសោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តត្បូងឃ្មុំ ក៏ដូច ជា ជួយមើលកន្លែងល្បែង កត់កន្ទុយលេខ (ឆ្នោតយួន)ដុះស្លែខាងលើនេះ ឡើងវិញផង ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀល រាប់ពាន់ដុល្លារ អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជី ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្តីប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលគេ និងដោយសារតែវក់នឹងល្បែងស៊ីសងទាំងនេះ ហ៊ានចងការជំពាក់លុយ
អង្គការ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារដោយសារតែល្បែងកន្ទុយលេខវៀតណាមនេះ ។

ទាក់ទងនិងករណីនេះលោកស្នងការ ប៉ែន រត្ន័ បានឲ្យដឹងថា បញ្ហាមេកន្ទុយលេខវៀតណាមខុសច្បាប់នេះ លោកនឹងប្រាប់ទៅស្នងការរងទទួលផែន និងលោកអធិការស្រុកត្បូងឃ្មុំ ពិសេសលោកមេបុស្តិ៍ ទន្លេបិទ សូមឲ្យបង្រ្កាប ហើយបើអស់លោកមេបុស្តិ៍ធ្វើមិនកើតទេ ចាំដូរចេញដាក់អ្នកថ្មីដែលគេធ្វើបាន៕ វណ្ណះ


ចែករំលែក៖