ភ្នំពេញ៖ នារីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកទួរស័ព្ទដៃមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយទើបប្រគល់ឱ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រីបឹងព្រលិត ផ្លូវលេខ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ណេត ភេទស្រី អាយុ២៨ឆ្នាំស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ។
ប្រភពពត័មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់នារីដែលជាជនសង្ស័យខាងលើនេះ គឺជនសង្ស័យបានដើរចុះ ដើរឡើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពបន្លំយកទួរស័ព្ទដៃមិនទាន់បានសម្រេចផង ក៏ ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយទើបប្រគល់ឱ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិបុ៉ស្តិ៍បឹងព្រលិតនាំមក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។
ចំណែកទួរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិតប្រគល់អោយទៅម្ចាស់ដើមវិញផងដែរ ៕ ស រស្មី