ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កំលាំងនគរបាលប៉ុស្ត៍ស្ទឹងមានជ័យ បានល្បាត់ក្នុងមូលដ្ឋានបានជួបជនសង្ស័យម្នាក់ ក៏ឃាត់ឆែកឆេររួចបានឃើញថ្នាំញៀនមួយកញ្ចប់ និងដែកសម្រាប់កាច់សោម៉ូតូចំនួនមួយ កាលពីម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងសរឡា ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមសម្ដីលោកឯម ភារី នាយប៉ុស្តី៍ស្ដីទីបានអោយដឹងថា លោកបានដឹកនាំកម្លាំចុះល្បាតក្នុងមូលរដ្ឋាន ការពាសុវត្ថភាពជួនប្រជាពលរដ្ឋ ហើយប្រទះឃើញជនសង្ស័យម្នាក់កុំដើរតាមផ្លូវ បន្ទាប់មកកំលាំងបានហៅអោយឈប់ ត្រួតពិនិត្យស្រាប់តែជនសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវកំលាំងឃាត់ខ្លួនបានភ្លាមៗ ហើយឆែកឆេររកឃើញដែកប្រដាប់កាច់សោកម៉ូតូចំនួន១និងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ថង់តូច ។

ជនសង្ស័យមានឈ្មោះសាន រ៉ាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត ភូមិ អាចារ្យ លក្ខ ឃុំ អាចារ្យ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

តាមចំលើយសារភាពរបស់ជនសង្ស័យអោយថា រូបគេបានដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្ទះ តែមិនទាន់បានលួចផង ត្រូវសមត្ថកិច្ចក៏បានឃាត់ខ្លួនហើយឆែកឆេរឃើញមានដែកកាច់សោករម៉ូតូនៅជាប់និងខ្លួន ហើយថ្នាំញៀន១មួយកញ្ចប់ថង់តូចដែលខ្លួនបានទិញពីមុខពេទ្យលោកសង្ឃទុកជក់ដើម្បីធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការទៅច្បាប់៕ តាឡឹម


ចែករំលែក៖