ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្រពន្ធនឹងដាវកែច្នៃរបួសកែងជើង សមត្ថកិច្ចឃាត់ខ្លួនពីបទកាន់កាប់អាវុធគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជាប្តីក្រោយពីត្រឡប់មកពីផឹកស៊ីវិញស្រវឹងចូលផ្ទះវិញបង្កទំនាស់ជាមួយស្រី្តជាប្រពន្ធ រហូតឈានប្រើហឹង្សាទាញដាវដែលខ្លួនលួចកែច្នៃ ដេញកាប់ប្រពន្ធ បណ្តាលឲ្យប្រពន្ធភ័យរត់ដួលរយៈកែងជើងខាងឆ្វេងដោយមុតនឹងស័ង្កសីហើយត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែក អន្លង់ក្ងានភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខបង្កឲ្យភ្ញាក់ផ្អើលនៅក្នុងភូមិ។ លុះ ដល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រុមគ្រួសារខាងប្រពន្ធទៅប្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ទើបសមត្ថកិច្ចនាំខ្លួនបុរសខាងលើ ទៅ សាកសួរ នៅអធិការខណ្ឌសែនសុខដោយរឹបអូសបានដាវកែច្នៃមួយដើមផង ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសបង្កហឹង្សាលើប្រពន្ធខ្លួនឯងនោះឈ្មោះ ប៉ុល ភត្ត្រាហៅគុជ អាយុ ៣០ឆ្នាំ មុខរបរបើកបររថយន្តកិនស្រូវ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ កើត សុខា អាយុ ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នៅចំពោះសមត្ថកិច្ច បុរសខាងលើ បានប្រាប់ថា នៅមុនកើតហេតុ គាត់បានទៅស្តារលូនៅភូមិក្បែរគ្នាហើយក្រោយពីស្តារលូហើយត្រូវម្ចាស់ផ្ទះហៅផឹកស៊ីជាមួយគ្នា។ ក្រោយពីផឹករួចគាត់បានត្រឡប់មកដល់ផ្ទះវិះក៏ត្រូវប្រពន្ធរករឿងធ្វើឲ្យគាត់មានទំនាស់សំដីគ្នាជាមួយប្រពន្ធ ទៅវិញទៅមក។ពេលនោះគាត់មិនចង់ ឈ្លោះប្រកែកគ្នាទេវែងឆ្ងាយទេ បានឡើងទៅលើគ្រែ គោលបំណងទៅដេក ស្រាប់តែប្រពន្ធគាត់បានតាមទៅទះគាត់ មួយដៃចំផ្ទៃមុខ ធ្វើឲ្យគាត់ខឹង បានទាញដាវដែលខ្លួនច្នៃទុកយូរហើយនៅក្បែនោះ ដេញគំរាមកាប់ប្រពន្ធ ធ្វើឲ្យនាងភ័យ រត់ទៅបុកនិងស័ង្កសីក្បែរនោះ បណ្តាលអោយមុតកែងជើងតែម្តងទៅ ។ ភ្លាមៗត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក អន្លង់ក្ងាន ។បុរសដដែល បានប្រាប់ទៀតថា ដោយឡែកភ្លាមៗនោះ គាត់ត្រូវសមត្ថកិច្ចហៅមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ក្រោយពីសាកសួរចប់ ឳពុកក្មេកគាត់ មកធានាអោយត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើង ខណៈគាត់កំពុងអង្គុយ មើលប្រពន្ធនៅក្នុងមន្ទីពេទ្យ ក៍ត្រូវបានសមត្ថកិច្ច ហៅមកធ្វើការសាកសួរម្តងទៀតតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ការហៅបុរសខាងលើ មកសាកសួរនេះ មិនពាក់ព័ន្ធនិងប្រើហឹង្សា ក្នុងគ្រួសារឡើយ គឺពាក់ព័ន្ធនឹងរក្សាកែច្នៃខុសច្បាប់ ប៉ុណ្ណោះ ទើបសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមច្បាប់ ៕ តុងសីហា


ចែករំលែក៖