ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ការសម្រេចចិត្តនៅលើសន្លឹកឆ្នោតមួយសន្លឹកដ៏ត្រឹមត្រូវរបស់បងប្អូនគឺ់ជាការសម្រេចនូវជោគវាសនាដ៏រុងរឿងរបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោក អូស្មាន ហាស្សាន់សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកអិស្លាមរបស់គណបក្សប្រជាជនកម្ពុជា បាន មានប្រសាសន៍ថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការបោះឆ្នោតជ្រើសរើសសមេដឹកនាំ គឺជាការសម្រេចទៅលើជោគវាសនាដ៏រុងរឿងរបស់បងប្អូន ដែលបានបន្តមកដល់សព្វថ្ងៃ ខណៈដែលបណ្តាប្រទេសមួយចំនួនផ្សេងទៀត បានរងនូវភាពបរាជ័យដោយសង្គ្រាមបង្ហូរឈាមជាតិសាសន៍ខ្លួនឯង ដោយសារតែនយោបាយបះបោរ និងការមិនស្កប់ស្កល់នឹងភាពមានបាន ជាពិសេសដោយសារតែចាញ់បោកការញុះញង់របស់បរទេស ។

លោកអូស្មាន ហាស្សាន់ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកប្រធានគណៈចលនាអញ្ជើញសំណេះសំណាល កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០១៧ ប្រកាសទទួលស្គាល់សម្រួលភារកិច្ច សមាជិកសមាជិកាគណៈចលនាសាសនិកឥស្លាមកម្ពុជាខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមនៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកក្រូចឆ្មារ និង ខេត្តកំពង់ចាមដែលមានការចូលរួមដោយមហាជនជាសមាជិកសមាជិកាគណៈចលនា និង គណបក្សប្រជាជនកម្ពុជាប្រមាណ១៤០០នាក់។

លោក អូស្មាន ហាស្សាន់បានក្រេីនរំលឹកដល់សមាសភាពគណៈចលនាពីសារ សំខាន់នៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំ សង្កាត់ថាគឺជាការបោះឆ្នោតសំខាន់បំផុតដែលទាមទារអោយបងប្អូនជាសមាសភាពគណៈចលនា បន្តពង្រឹងនិងបំផុសបំផុលចលនាមហាជន យុវជននិងពលរដ្ឋគ្រប់រូប ឲ្យបានជ្រាបនិងយល់អោយកាន់តែច្បាស់ព្រោះក្រុមប្រឹក្សាឃុំសង្កាត់ គឺជាអង្គឆ្នោតដែលឈានទៅការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងបោះឆ្នោតព្រឹទ្ឋសភាផងដែរ។

លោក អូស្មាន ហាស្សាន់បានរំលឹកពីគុណបំណាច់ជាច្រេីនដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រធានហេីយក៏ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ហេតុនេះដេីម្បីបន្តអោយសាមិទ្ឋផលនានាកាន់តែដុះឡើងគ្រប់ទិសទីសន្តិភាពក៏កាន់តែមានភាពរឹងមាំលោកប្រធានគណៈចលនាបានរំលឹកនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតដល់សមាជិកសមាជិការគណៈចលនាឲ្យរក្សានូវកម្លាំងចាស់ និងបន្ថែមកម្លាំងសមាជិកថ្មីឲ្យរក្សាសន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួនម្នាក់ៗគឺជាសន្លឹកឆ្នោតដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតតទៅ ៕ សំរិត


ចែករំលែក៖