ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ១អង្គលួចលាក់ស្រឡាញ់ស្រីត្រូវបានគណ:កម្មការអាចារ្យវត្តតាមទាន់​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ព្រះសង្ឃមួយអង្គគង់នៅវត្តបន្ទាយក្រោម ខេត្តពោធិ៍សាត់បានលួចលាក់ស្រឡាញ់ស្រី រហូតទាល់តែត្រូវបានគណៈកម្មការអាចារ្យវត្តតាមទាន់ ចាប់ផ្សឹករួចបណ្តេញចេញពីវត្ត ។

ហេតុការណ៍នេះកើតលើងនៅ​ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០១៧​ វេលាម៉ោង​៨​ និង​៤០នាទី​ នៅចំណុច​ កុដលោក​ (​ ក្នុងវត្តបន្ទាយក្រោម​ )​ ស្ថិតក្នុងភូមិ​ ចេកចៅ​ ឃុំ​ កំពង់ពោធិ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ ។

ប្រភពបន្តថា សង្ឃកំហូច ឈ្មោះ​ ទៀវ​ ឈួន​ អាយុ​ ៧៧​ ឆ្នាំ​ ជាតិ​ ខ្មែរ​ រស់នៅ​ ភូមិ ពោធិ៍អង្រ្កង​ ឃុំ​បឹងកន្ទួួត​ ស្រុកក្រគរ បានបួសរយះពល​១៥​ វស្សានៅក្នុងខាងលើ​ ។ រីឯនារីស្រឡាញ់លោកសង្ឃនោះ​ឈ្មោះ​ ឃ.​ស.ម.​ អាយុ​៤៩​ឆ្នាំ​។

ប្រភពបញ្ជាក់ថា ករណីនេះ​ ត្រូវបាន​ គណ:​កម្មាការអាចារ្យវត្ត​ លោក​ មេភូមិ​ លោក​មេឃុំ​ ធម្មការស្រុក​ ព្រមទាំងព្រះង្ឃបានសម្រេចចាប់សង្ឃកំហូចរូបនេះផ្សឹក រួចបណ្តេញចេញពីវត្ត​ ៕ ប៉ឹម ពិន


ចែករំលែក៖