នៅថ្ងៃទី ៩ខែឧសភា ពលរដ្ឋកូរ៉េខាងត្បូង បានចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជំនួស លោកស្រី Park Geun Hye ដែលបានតុលាការរដ្ឋធម្មនុញ្ញដកហូតតំណែង ។ពេលនេះបក្ខភាពដែលមានប្រជាប្រិយភាពបំផុត អាចបើកទំព័រថ្មីក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង។
បេក្ខភាដែលទទួលជ័យជំនះនៅក្នុងការបោះឆ្នោតថ្ងៃទី៩ ខែឧសភានេះ នឹងក្លាយជាប្រធានាធិបតីភ្លាម ដោយមិនចាំបានពន្យារពេល ផ្ទេអំណាចនោះឡើយ ដោយសារតែកូរ៉េខាងត្បូង គ្មានប្រធានាធិបតីឡើយ នាពេលបច្ចុប្បន្ន។ ការបោះឆ្នោតនៅកូរ៉េខាងត្បូង គឺជាការកំណត់ជោគវាសនានៃទំនាក់ទំនងកូរ៉េទាំងពីរ។
លោក Sinmone Chun មកពីមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា មានពលរដ្ឋកូរ៉េខាងត្បូងប្រមាន១១,៧លាននាក់ទៅបោះឆ្នោតមុនពេល ស្មើនឹង២៦ភាគរយ នៃពលរដ្ឋដែលមានលក្ខណៈគ្រប់គ្រាន់ទៅបោះឆ្នោត ។ លោក បន្តទៀតថាការបោះឆ្នោតលើកនេះគឺជាការចាប់ផ្តើម មិនសម្រាប់តែកូរ៉េនោះឡើយគឺនៅក្នុងតំបន់ទាំងមូល និងលើពិភពលោក។
បេក្ខភាពនាំមុខ ទាំងពីររូបគឺលោក Moon Jea in និង Ahn cheol Soo ជាបុគ្គលដែលបានរិះគន់យ៉ាងខ្លាំងទៅលើបុគ្គលដែលមានគោលនយោបាយផ្សះផ្សាជាមួយកូរ៉េខាងជើង ។ បក្ខភាពទាំងពីរូបបាន អះអាងថា វិធីសាស្ត្រ ប្រឈមមុខជាមួយកូរ៉េខាងជើង មិនអាចធ្វើឲ្យប្រទេសនេះបោះបង់កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូឡើយ។
នៅពេលនេះដែរ កូរ៉េខាងជើង ក៏បានបន្ទន់ឥរិយាបទជាមួយកូរ៉េខាងត្បូងផងដែរ ដោយកូរ៉េខាងជើង បានដឹងយ៉ាងច្បាស់ថា បេក្ខភាពដែលលេចធ្លោជាងគេ គីមានគោលនយោបាយផ្សះផ្សាជាតិ បញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ ៕ ម៉ែវ សាធី