ខេត្តកំពង់ធំ៖ បទល្មើសដាក់សំរាស់ រាប់រយកន្លែងនៅក្នុងបឹងចំនួន៩ ដែលជាបឹងអភិរក្សពូជត្រី ត្រូវបានប្រជាពលរដ្នរិះគន់ថា លោក អ៊ុម ធា អនុប្រធាន និងលោក ប៉ាត បាន ប្រធានសហព័ន្ធសមាគម៣ គឺសមាគម ភូមិភ្នៅ សមាគមភូមិកងមាស សមគមន ភូមិត្រើយអូរ បើកដៃអោយក្រុមនេសាទ ដាក់សំរាស់ រាប់រយកន្លែង ហើយបង់ថ្លៃក្នុង១កន្លែង១០ម៉ឺនរៀល នេះគ្រាន់តែបទល្មើសដាក់សំរាស់នៅក្នុងដងស្ទឹងជីនឹតតែប៉ុណ្ណោះ ចំណែកក្នុងបឹងអភិរក្សវិញ មិនដឹងបង់ថ្លៃប៉ុន្មាននោះទេ បទល្មើសទាំងនេះនៅក្នុងឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្នបានបញ្ជាក់ថា បឹងទាំង៩ដែលជាបឹងអភិរក្សពូជត្រី មាន បឹង ក្រៃស្នោ តូច និង ធំ; បឹងកណ្ដោល តូច និងធំ ; បឹងក្របីខ្ចក តូច និងធំ; បឹងព្រួស ;បឹង តាមុន ;; បឹងទាំង៩នេះ ត្រូវបាន ប្រធាន អនុប្រធាន សហព័ន្ធសមាគម បើកដៃអោយប្រជានេសាទដាក់សំរាស់ ចំណែកបទល្មើសឆក់ត្រីវិញ គឺបង់ជាខែ តែមិនបានបញ្ជាក់ថា ថ្លៃប៉ុន្មានទេ ទង្វើទាំងនេះត្រូវបានគេដឹងថាបើពុំមានការត្រូវរ៉ូវជាមួយនឹងមន្រ្ដីជំនាញទេ គឺមិនអាចដាក់បានទេ ហើយក៏មានការបង្ហើបថា ប្រធាន អនុប្រធានសមាគមទាំង២នាក់ គឺមានមន្រ្ដីជំនាញជលផលនៅពីក្រោយខ្នង ប្រើប្រាស់ជំនួសដៃជើងរបស់ពួកគេ។
លោក ប៉ាត បាន ប្រធានសហព័ន្ធសមាគម បានបញ្ជាក់កាលពីថ្ងៃមុនថា កន្លែងដែលលោកគ្រប់គ្រងពុំមានបទល្មើសធំដុំនោះទេ មានតែប្រជាពលរដ្ន កាប់ខ្វាលចំការរបស់តិចតួចតែប៉ុណ្ណោះ ។
លោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ក្រោយពីបានទទួលព័ត៌មាន លោកបានបញ្ជាអោយមន្រ្ដីរបស់លោកចុះទៅមើល ហើយ បើមានបទល្មើស ថ្មីៗមែននោះ លោកនឹងធ្វើរបាយការណ៍ដាក់ទៅតុលាការតែម្ដង ៕ ប៊ុន រិទ្ធី