ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ឆក់កាបូប៣ថ្ងៃបានចំនួន៦លើកអស់លក្ខណ៍សមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម បានជិះម៉ូតូសេរីទំនើបមួយគ្រឿងម្នាក់ឯង ធ្វើសកម្មភាពឆក់កាបូបលុយបានសំរេចជាបន្តបន្ទាប់ចំនួន៦លើក លុះលើកចុងក្រោយត្រូវអស់លក្ខណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះ ។​

ហេតុការណ៍ឃាត់ខ្លួននោះកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខរោងចក្រទឹកដោះគោ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កឹងបូរាវីភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរនៅផ្ទះ ជិះម៉ូតូម៉ាកធូឌេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-7109 ស្នាក់នៅផ្ទះលេខ៩០ ភូមិមិត្តភាព ក្រុមទី៧ សង្កេត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។​ ចំណែកឯជនសង្ស័យ ឈ្មោះ ឧត្តម ដាវិឌ ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទាប់ជួល សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជិះម៉ូតូធ្វើសកម្មភាពឆម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ អត់ស្លាកលេខ ។​

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខម្នាក់ឯងចេញទៅផ្ទះទៅយកពីសាលារៀនបើកកពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់់ជិះម៉ូតូ១គ្រឿងហុងដាឌ្រីមស៊រីឆ្នាំ២០១៧ពណ៍ខ្មៅមិនមានស្លាកលេខមកពីក្រោយវ៉ាខាងស្តាំដៃបានធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយពីរងគ្រោះតែមិនបានសំរេចត្រូវបានជនរងគ្រោះប្រទាញប្រទុងកាបូបនិងធាក់ម៉ូតូជនសង្ស័យបណ្តាលឱ្យដួលរត់ចោលម៉ូតូបានបន្តិចជួបនិងកម្លាំងសមត្ថកិច្ចដាក់គោលដៅឃាត់ខ្លួនបានយកមកប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែដើម្បីសាកសួរបន្ត។​

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យបានសារភាពថា ក្នុងអំឡុងរយៈពេល៣ថ្ងៃនេះ រូបគេបានជិះម៉ូតូម្នាក់ឯង ធ្វើសកម្មភាពឆក់ចំនួន៦លើក ឆក់នៅទឹកដីខណ្ឌទួលគោកចនួន៤លើក ហើយនៅព្រឹកកើតហេតុនេះដែរ រូបគេបានធ្វើសកម្មភាពចំនួន២លើកទៀត ទីមួយបានសំសម្រេច ហេីយលើកចុងក្រោយក៏ត្រូវអស់លក្ខណ៍ សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។​

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកមកកាន់មូលដ្ឋានប៉ុស្តិ៍ទួលសង្កែដើម្បីធ្វើកំណត់ហេតុ និងកសាងសំណំុរឿងបញ្ជូនទៅអធិកាខណ្ឌឫស្សីកែវចាត់ការបន្តទៅតាមច្បាប់៕ អារុណរះ


ចែករំលែក៖