ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបបើកបរក្នុងស្ថានភាពងងុយដេករេចង្កូតក្រឡាប់ធ្លាក់ផ្លូវចេញដំឡូងមីជិត៥០តោន

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តកូរ៉េ៥ភ្លៅ ដឹកដំឡូងមីស្រស់ បានក្រឡាប់ធ្លាក់ផ្លូវ នៅពេលដែលអ្នកបើកបររថយន្តដឹកដំឡូងមី បានងោកមួយភាំង រ៉េចង្កូតរថយន្តក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២១០៧ នៅចំណុចភូមិធន់ម៉ោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានឲ្យដឹងថា បានលឺសំឡេងរថយន្តធុនធំដឹកធ្ងន់ បានរ៉េចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ញារជើង ចេញដំឡូងមីស្រស់ជិត៥០តោន តែពេលនោះស្ងាត់អ្នកធ្វើដំណើរឆ្លងកាត់ ម្ល៉េះនិងមានការបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងមិនខាន ។ ក្រោយពេលកើតហេតុ អ្នកជិតខាងបាននាំគ្នាផ្អើលរត់ទៅមើលជួយសង្គ្រោះ ទាញដៃតែកុងរថយន្តចេញពីការប៊ីនឡាន និងព្រូម្នាក់របួសស្រាល។

យោងតាមសំដី ព្រូឡានម្នាក់បានប្រាប់អ្នកសារព័ត៌មានថា រថយន្តរបស់ខ្លួនបានធ្វើចរាចរណ៍ដឹកដំឡូងមីស្រស់ចេញពីឧត្តរមានជ័យ ដោយគោលបំណងដឹកទៅលក់ប្រទេសវៀតណាម តែចែដន្យ អ្នកបើកបរងោកមួយភាំង ក៏ប្រទាញចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យខូចខាតទ្រុងរថយន្ត។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ គឺគ្រាន់តែរបូសបន្តិចបន្តួច ចំណែករថយន្តយីឌុបនោះ សមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់គេ ស្ទូចយកទៅជួសជុលធ្វើខ្លួនឯង គឺមូលហេតុ រថយន្តដឹកធ្ងន់ ហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកទាំងងងុយដេក ទើបបង្កឲ្យគ្រោះថ្នាក់បែបនេះ ៕ ប៊ុន រិទ្ធី


ចែករំលែក៖