ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបខណៈកំពុងធ្វើការសំណង់នៅក្នុងការដ្ឋានមួយកន្លែងនៅប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មកក្រឡេកមើកម៉ូតូ ស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ១១ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។
ជនរងគ្រោះឈ្មោះហ៊ុន ប្រន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបកម្មករសំណង ស្នាក់នៅផ្ទះលេខ១៨៨ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកំណើតនៅភូមិឬស្សីឃុំឫស្សី ស្រុក ព្រៃប្រសព្វ ខេត្តក្រចេះ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រួបគាត់បានទុកម៉ូតូនៅមុខកន្លែងការដ្ឋានសំណង់ ដែលគាត់ធ្វើដោយចាក់សោកត្រឹមត្រូវ ខណៈកំពុងធ្វើការខាងក្នុង ពេលនោះរួបគាត់បានចេញមកយកកំបោរនៅខាងក្រៅ ក៏ក្រឡេកមើលម៉ូតូ ស្រាប់តែបាត់ឈឹងមិនដឹងទៅណា ទើបឆោឡោបង្កការភ្ញាក់ផ្អើល និងធ្វើដំណើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា ៕ សុខាសែនជ័យ