ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាងវិចិត្រ ទាកាញ់ ធ្វើរោងបិទកំណាត់ផ្លូវមិនឲ្យអ្នកធ្វើដំណើរ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ តែងតែ ស្អប់ខ្ពើម នូវទង្វើ របស់បុគ្គលមួយ ចំនួនដែល តែងធ្វើរោងការ ឬរោងពិធីផ្សេងៗ បិទផ្លូវសាធារណៈ មិនឲ្យអ្នកធ្វើដំណើរ អាចឆ្លងកាត់បាន ។

ជាក់ស្ដែងចំពោះ ម្ចាស់ហាងវិចិត្រ ទាកាញ់ ធ្វើរោងបិទកំណាត់ផ្លូវ មិនឲ្យអ្នកធ្វើដំណើរបានឡើយ។ ទីតាំង ផ្លូវក្រាលកៅស៊ូ មួយខ្សែ ស្ថិតនៅខាងកើត វត្តព្រិន្ទ ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាំឲ្យមាន ការរិះគន់យ៉ាងខ្លាំង។

តាមប្រភពបង្ហើបថា ជារបស់មេភូមិ ករណីនេះ ប្រជាពលរដ្ឋ បានស្នើដល់ អាជ្ញាធរ សមត្ថកិច្ច ក្រុងខេត្ត សៀមរាប ជួយមើលផង ឬមួយទុកឲ្យម្ចាស់ ហាងធ្វើរបៀបនេះតាមអំពើចិត្ត។ ចំណែកអាជ្ញាធរ មូលដ្ឋាន សង្កាត់ជ្រាវ ដូចជាចៅសង្កាត់ និងមេប៉ូស្ដិ៍ ទំនង បានទទួលបាន ផលប្រយោជន៍ ពីថៅកែហាង ទើបមិនខ្វល់ ពីការលំបាក របស់ប្រជាពលរដ្ឋ សុខចិត្តរក្សា ភាពស្ងប់ស្ងាត់ ឲ្យប្រជាពលរដ្ឋ រិះគន់តាមចិត្ត ៕ ប៊ុន រិទ្ធី


ចែករំលែក៖