ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់លើកទី២ជូនដល់អ្នកណែនាំរោងការរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖កាលពីថ្ងៃអង្គារទី៩ ខែឧសភា ឆ្នាំ២០១៧ នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីពីរ សម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន ។

អ្នកណែនាំរោងការចំនួនបីនាក់ បានឈ្នះរង្វាន់រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រ យ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប៨០កេសពីកម្មវិធីចាប់រង្វាន់លើកទីពីរដែលបានធ្វើឡើងនៅក្នុងកម្មវិធីAnchor Fun Zone របស់ទូរទស្សន៍PNN កាលពីថ្ងៃអាទិត្យទី៣០ខែមេសាឆ្នាំ២០១៧កន្លងមក ។ កម្មវិធីប្រគល់រង្វាន់លើកទីពីរនេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឲ្យជាវស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

សូមកុំទាន់អាល់អស់សង្ឃឹម ព្រោះនៅមានការចាប់រង្វាន់ចំនួនមួយលើកទៀតនៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះដូច្នេះសូមប្រញាប់ណែនាំរោងការឲ្យជាវស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។បន្ថែមពីនេះទៀតលោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដបចំនួន១៥០កេសសម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេ។

ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈអ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ) ដេប៉ូចែកចាយមិត្តភ័ក្តិនិងអ្នកផ្សេងទៀតគ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនដូចជាស្រាបៀរHeineken, Tiger, ABC, Anchor, Gold Crown និងGold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍និងធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ011 222 400 / 011 333 500ជាការស្រេច៕ វឌ្ឍនា


ចែករំលែក៖