ព័ត៌មានទាន់ហេតុការណ៍៖

កាសស៊េរីថ្មី ម៉ាក Blue ប្រើ wireless Satellite តំលៃ $400

ចែករំលែក៖

Blue បានប្រកាស wireless របស់ខ្លួនជាលើកដំបូងត្រឡប់មកពិព័រណ៍វិញនៅ CES ប៉ុន្តែឥឡូវនេះអ្នកអាចកម្មង់ទិញបានហើយ។ ម៉ូដែលថ្មីបំផុតរបស់ក្រុមហ៊ុននេះ មានប៊្លូធូស 4.1 និង Apt-X រក្សាធ្វើការផ្សាយផ្ទាល់តាម wireless ។ ដើម្បីបង្កើនសំលេងអោយមានគុណភាពខ្ពស់ជាងនេះបន្ថែមទៀត ។ វាស្រដៀងទៅនឹងកាស Blue ស៊េរីមុនៗ អ្នកអាចបិទ feature ដើម្បីរក្សាទុកថ្ម ឬ ក៏អ្នកមិនត្រូវការវាចាំបាច់ ដូចជានៅពេលដែលអ្នកកំពុងស្ដាប់ podcasts ។

ក្រុមហ៊ុននេះបាននិយាយថានៅខាងក្រៅកាសមិនមានការគ្រប់គ្រង Bluetooth , amp និងលុបសម្លេងរំខានសកម្មនៅលើ earcup ខាងឆ្វេងខណៈពេលដែលប៊ូតុងនេះ អ្នកនឹងត្រូវការដើម្បីលៃតម្រូវកម្រិតសំឡេង, ការលេង / ផ្អាករំលងបទ /ការហៅទូរស័ព្ទដែលស្ថិតនៅផ្នែកខាងស្តាំកាស។

នៅពេលដែល Satellite ត្រូវបានប្រកាសជាលើកដំបូង គឺមានការព្រួយបារម្ភខ្លាចថ្មប្រើមិនកាន់ឥឡូវនេះកាសស៊េរីថ្មីនេះត្រូវបានដាក់លក់ជាផ្លូវការហើយ ។ Blue និយាយថាអ្នកអាចរំពឹងថានឹង 24 ម៉ោងនៃការ playback គ្រាន់តែប្រើប្រាស់ប្រព័ន្ធ Bluetooth ។ នៅពេលដែលអ្នកជ្រើសរើសយកការស្តាប់តាម wireless ដោយមានទាំងការលុបសម្លេងរំខានសកម្ម ហើយមុននឹងស្តាប់យើងត្រូវសាកមុន 8 ម៉ោងជាមុនសិន និង ត្រូវសាកថ្មរាល់ថ្ងៃមុនពេលប្រើប្រាស់។ កាស Blue Satellite អាចរកបាននាពេលបច្ចុប្បន្ននេះ មានជម្រើសពណ៌ស និង ខ្មៅក្នុងតំលៃ $ 400 ៕ ហេង លក្ខិណា


ចែករំលែក៖