ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តឡិចសីសបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ភ្លាមៗនៅនឹងកន្កែង ត្រង់ចន្លោះគីឡូម៉ែត្រ111- 112 ក្នុង ភូមិពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ WASHINGTON AQX4297 បានធ្វើចរាចរណ៍ស្របទិសគ្នា ពីត្បូងទៅជើង តាមបណ្តោយផ្កូវជាតិលេខ06 អ្នកបើកបរឈ្មោះ ធី អ័ន ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងអ្នករួមដំណើរ ឈ្មោះ មឿនមឿក ភេទប្រុស អាយុ30ឆ្នាំ ភូមិដូង ឃុំម៉ាល័យ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ បានបើករថយន្ដបុកម៉ូតូសង់កូរ៉េ ម៉ាកMD ពណ៌ក្រហមគ្មានស្លាកលេខពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ នូ ភី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ភូមិចតុឡោក ឃុំបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ អ្នកបើកបរ រថយន្ដត្រូវបានកម្លាំងប្រជាការពារភូមិ ឃាត់ខ្លួនប្រគល់ឲ្យនគរចរាចរណ៍ បន្ទាប់មកសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយ៍ ដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី