ព័ត៌មានទាន់ហេតុការណ៍៖

បុរសសរសៃប្រសាទម្នាក់លង់ទឹកស្លាប់នៅកំពង់ផែស៊ូជីញ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសសរសៃប្រសាទវ័យប្រមាណជាង៣០ឆ្នាំម្នាក់ លង់ទឹកសា្លប់ត្រូវ​បាន​អ្នក​នេសាទទៅ​បង់​សំណាញ់ប្រទះ​ឃើញអណ្តែតទឹកនៅក្នុងបរិវេណ កំពង់ផែស៊ូជីញ ភ្នំ​ក្រោម រួច ទូរស័ព្ទប្រាប់​សមត្ថកិច្ច​នគរ​បាលប៉ុស្តិ៍សង្កាត់ចុងឃ្នៀស បង្កឱ្យមានការភ្ញាក់​ផ្ញើល​ទាំងព្រឹក។

ហេតុការណ៍អ្នកនេសាទប្រទះឃើញនោះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ បរិវេណ កំពង់ផែស៊ូជីញ ភ្នំក្រោម ក្នុងភូមិទី៦ សង្កាត់​ចុង​ឃ្នៀស ក្រុង/ខេត្តសៀមរាប។

នគរបាលបានប្រាប់ថា ពលរដ្ឋម្នាក់ឈ្មោះ ស៊ឹម ឆង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ រស់នៅភូមិកើតហេតុខាងលើ បានជិះទូក ទៅបង់សំណាញ់នៅម្តុំកំពង់ផែស៊ូជីញ ស្រាប់តែ​ប្រទះឃើញ សាកសពអណ្តែតទឹកនៅជិត ទូករបស់គាត់ ខណៈពេលនោះម្ចាស់ទូកក៏បាន ខល​​​ទូរស័ព្ទ មកប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ចុងឃ្នៀស ពេលនោះកម្លាំងជំនាញក៏​បាន​ចុះ​ទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ។

ប្រភពបានបន្តថា កម្លាំងនគរបាលបានអូសយកសាកសព ជនរងគ្រោះ មកលើ រួច រាយការណ៍​ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យសាកសព ក្រែង ល មានករណីផ្សេងកើតឡើង។

ក្រោយពីពិនិត្យ និង ធ្វើកោសល្យវិច័យ ទៅលើដងខ្លួនជន​រង​គ្រោះ រួចមក កម្លាំងជំនាញបានសន្និដ្ឋានថា សាកសពជនរងគ្រោះនេះ ពិតជាស្លាប់ដោយសារលង់ទឹក​ស្លាប់ ​ពិតប្រាកដមែន ប្រហែលជាង២ថ្ងៃ មកហើយ ដោយសារ នៅលើដង​ខ្លួនជនរង​គ្រោះ​ ហើម អស់ហើយ ពុំមែនជាករណីឃាតកម្មនោះទេ ។

ជនរង​គ្រោះ មិនត្រូវបានប្រជាពលរដ្ឋណាម្នាក់ ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជនរង​គ្រោះ មានប្រពន្ធកូននៅស្រុកស្ទោង ខេត្តកំពង់ធំ មកធ្វើកម្មករនៅក្នុង ឃុំកោះជីវាំង ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង តែប៉ុណ្តោះ ចំពោះឈ្មោះអ្វីនោះនៅមិនទាន់ស្គាល់នៅឡើយទេ ព្រោះមនុស្ស​នេះ មានសតិមិនសូវគ្រប់។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅកប់ចោល នៅទួលប្រាសាទក្បាល គន្ទាគម ក្នុងភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ៕ ប៊ុន រិទ្ធី


ចែករំលែក៖