ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចយកដែកដាក់នៅការដ្នានខុនដូរមួយកន្លែងស្រាប់តែផ្អៀងរលំសង្កត់លើបង្គោលភ្លើង

ចែករំលែក៖

 

ភ្នំពេញះ រថយន្តស្ទូចមួយគ្រឿង កំពុងស្ទូចយកដែកដាក់នៅការដ្នានខុនដូរមួយកន្លែង ស្រាប់តែផ្អៀងរលំសង្កត់លើបង្គោលភ្លើង តែមិនមានអ្នកណារបួស បង្កអោយ ការ ភ្ញាក់ផ្អើល ឡើង នៅវេលា ម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី ១២ខែ ឧសភា ឆ្នាំ ២០១៧ តាមបណ្ដោយផ្លូវ៤២២ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

បើតាមអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា រថយន្តស្ទូចមួយគ្រឿងពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ ៣D.6244 ខណៈកំពុងស្ទូចដែកសរសៃចេញ ដាក់ការដ្ឋានសំណង់មួយកន្លែង ស្រាប់តែផ្អៀងហើបកង់មួយចំហៀងរំលំសង្កត់លើបង្គោលភ្លើងប៉ុណ្ណោះ ករណីនេះខាងលើ មិនបានបង្កគ្រោះថ្នាក់ ដល់មនុស្សនោះទេ ។

ក្រោយកើតហេតុ កម្លាំង នគរបាល ចរាចរណ៍ ខណ្ឌចំការមន ក៏ សម្រេច បញ្ជូន រថយន្ត ស្ទូចខាងលើ ទៅ កាន់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ធ្វើការ ដោះស្រាយ ៕ ស រស្មី


ចែករំលែក៖