ខេត្តសៀមរាប៖ ស្ត្រីវ័យក្មេងជាបុគ្គលិក ផ្នែកម៉ាស្សា នៅសណ្ឋាគារលំដាប់ផ្កាយ៥ (សុខាអង្គរ )ម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នឹងចម្រឹងបង្អួចបន្ទប់ នៃផ្ទះរបស់ខ្លួនឯង ។
ហេតុការណ៍ បានកើតឡើង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលំនៅដ្ឋានក្រុមទី១៩ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
ក្រោយពីទទួលព័ត៌មាន ពីក្រុមសាច់ញាតិភ្លាម កំលាំងសមត្ថកិច្ចបាន សហការជាមួយ សមត្ថកិច្ចការិយាល័យបច្ចេកទេស និងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ចុះពិនិត្យដល់កន្លែងកើតហេតុ។ ស្ត្រីរងគ្រោះឈ្មោះវណ្ណ សុគន្ធា អាយុ២២ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ ក្រោយការពិនិត្យ និងកោសល្យវិច័យ ស្ត្រីជាជនរងគ្រោះ ពិតជាចងកសម្លាប់ ខ្លួនដោយខ្លួនឯង ពិតប្រាកដ ពុំមានករណីផ្សេងទេ ។
ករណីនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសន្និដ្ឋានថា មូលហេតុដោយសា នាងមានវិបត្តិផ្លូវចិត្ត ដែលលាក់ទុកយូរហើយពុំអាចដោះស្រាយបាន ។ ក្រោយពិនិត្យរួចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធី