ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមប៉ុស្តិ៍ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ មានការដឹកនាំនិងបញ្ជាពីលោកវរះសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកំលាំងដោយលោក ឯម ភារីនាយប៉ុស្តិ៍ស្តីទីស្ទឹងមានជ័យ បង្ក្រាប២ករណីផ្សេងគ្នា ។

នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានសហការនឹងសាលាសង្កាត់ចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ឫស្សីមាស ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ ពេលនោះបានឆែកឆេរ បន្ទប់លេខ៦ ឃើញមនុស្សប្រុសស្រីពីរនាក់ក្នុងនោះហើយរកឃើញក្រាមពណ៍សថ្លាចំនួន៣កញ្ចប់ (ធំ១ តូច២) ជនសង្ស័យទី១ ឈ្មោះ ទុយ នាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២ ឈ្មោះ ហេង ធីតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមការសារភាពនារីឈ្មោះហេង ធីតា បានអោយដឹងថា ខ្លួនបានទៅផ្ទះសំណាក់ខាងលើទិញថ្នាំញៀនពីឈ្មោះ ទុយ នាង យកមកជក់តម្លៃ២០០០០រៀល ហើយឡើងទៅលើបន្ទប់លេខ៦ បានមួយសន្ទុះត្រូវសមត្ថកិច្ចចូលមកដល់រួចត្រួតពិនិត្យលើខ្លួនទុយ នាង ចំនួន៣កញ្ចប់ ហើយត្រូវសមត្ថកិច្ចនាំមកសាកសួរតែម្តង

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ករណី១ទៀត ធ្វើឡើងកាលពីវេលាម៉ោង ១៤និង៥០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការនឹងកំលាំងសង្កាត់ដដែលចុះត្រួតពិត្យរដ្ឋបាលចំណុចបន្ទប់ជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ បានត្រួតពិនិត្យបុរសម្នាក់ជាម្ចាស់បន្ទប់បានរកឃើញក្រាមពណ៍សថ្លា១កញ្ចក់ថង់តូច នៅជាប់នឹងខ្លួន ជនសង្ស័យមានឈ្មោះ ង៉ែត ម៉េត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ តាឡឹម


ចែករំលែក៖