ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារទីទាលក្រ ជនចាស់ជរា និងរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងទៅ១០២គ្រួសារទទួលអំណោយមនុស្សធម៌សាខាកាកបាតក្រហមកម្ពុជា

ចែករំលែក៖

ខេត្តឧត្តរមានជយ័៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ លោក ស ថាវី ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តមានជយ័ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្ត ស្រុកបន្ទាយអំពិល យកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា និងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់របើកដំបូល រំលំផ្ទះសរុបចំនួន១០២គ្រួសារកន្លងមក ស្ថិតនៅក្នុងវត្តប្រាសាទរាជាទឹកជុំ ភូមិស៊ីលៀម ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

អំណោយដែលផ្តល់ជូននាពេលនោះ ដោយក្នុងមួយគ្រួសារទទួលបាន ឃីតមួយកញ្ចប់ ត្រីខមួយយួរ អង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ផងដែរ ។

ក្នុងឱកាសនោះដែរ លោក ស ថាវី បានមានប្រសាសន៍នាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ការស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងទីណាកន្លែងណាក៍ដោយ ដោយមិនគិតពណ៌សម្បុរ និន្នាការនយោបាយឡើយ ។

លោកបានមានប្រសាសន៍បន្តទៀតថា ទោះជាអំណោយមានចំនួនតិចតួចក្តី តែវាអាចជួយសម្រួលកាត់បន្ថយការលំបាក់បងប្អូនបានមួយគ្រាដែរ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយត្ន័ខ្ពស់ចំពោះបាតុភូតធម្មជាតិនឹងកើតមានគ្រប់ពេលវេលា ៕ ប៉ែន នួន


ចែករំលែក៖