ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងម៉ុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរ នេសាទ ស្នាក់នៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤កញ្ចប់ (ធំ១កញ្ចប់-តូច៣កញ្ចប់)និងទូរស័ព្ទដៃ១គ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរនិងចែកចាយថ្នាំញៀនដោយខុសច្បាប់ ភ្លាមនោះសមត្ថកិច្ចស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់លួង ចុះធ្វើការបង្រ្កាបនិងឆែកឆេរជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកនគរបាលស្រុកពញាឮចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖