ព័ត៌មានទាន់ហេតុការណ៍៖

៣គ្រាប់របស់ Dirk Kuytជួយ Feyenoord ឈ្នះជើងឯកលើកដំបូងក្នុងរយៈពេល១៨ឆ្នាំ

ចែករំលែក៖

ក្លិបFeyenoordបានក្លាយទៅជាម្ចាស់ជើងឯកលីកកំពូលរបស់ ប្រទេសហុល្លង់សម្រាប់រដូវកាលឆ្នាំ២០១៦-១៧នេះ បន្ទាប់ពីយកឈ្នះលើក្រុម Heracles Almelo ដោយលទ្ធផល 3-1នៅថ្ងៃចុងក្រោយនៃការបិទរដូវកាល។

ខ្សែប្រយុទ្ធ Dirk Kuyt ដែលជាប្រធានក្រុមរកបាន៣គ្រាប់ម្នាក់ឯង ជួយឲ្យក្លិប Feyenoord ឈ្នះជើងឯកជាលើកដំបូងក្នុងរយៈពេល១៨ឆ្នាំចុងក្រោយបើគិតពីឆ្នាំ១៩៩៩មក។

អ្វីដែលធ្វើឲ្យទស្សនិកជនជក់ចិត្តបំផុតនៅថ្ងៃជាមួយគ្នានោះគឺក្រុមលេខ Ajaxដែលយកឈ្នះ Willem II 3-1 តាមពីក្រោយFeyenoordតែ១ពិន្ទុ។ ប្រសិនFeyenoord ភ្លាត់ស្នៀតតែបន្តិចនោះជើងឯកនឹងធ្លាក់ទៅលើដៃរបស់Ajax មិនខាន។

Ajaxក៏បានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេល៦១ឆ្នាំផងដែរ ដោយលោកគ្រូបង្វឹកPeter Boszបានដាក់សុទ្ធតែកីឡាកស្ថិតក្នុងវ័យ២០ឆ្នាំនិង១៣៩ថ្ងៃ ប៉ុណ្ណោះក្នុងក្របខ័ណ្ឌហុល្លង់ Eredivisie នៅថ្ងៃបិទឆាកនេះ ៕ ដេវីត


ចែករំលែក៖