ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកេងកង២ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍បឹងកេងកង២ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូចកាលវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៧នៅចំណុចមុខផ្ទះលេខ៧០AB តាមផ្លូវ២៨៨ ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យមានឈ្មោះ គង់ រិទ្ធិយ៉ា ហៅតូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលបង្គុប ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ដោយមុនកើតធ្វើការឃាត់ខ្លួនជនសង្ស័យមុនកើតហេតុកម្លាំងសមត្ថកិច្ចល្បាតក្នុងភូមិសាស្រ្ត ហើយមកដល់ចំណុចខាងលើប្រទះឃើញបុរសម្នាក់ដើរថ្មើរជើងហើយដោយ មិនមែនជាអ្នរស់នៅក្នុងមូលដ្ឋានមានការសង្ស័យឃាត់សាកសួរនាំ និងឆែកឆេរត្រួតពិនិត្យ ក៏រកឃើញក្រាមសថ្លា១កញ្ចប់ធំល្មម នៅក្នុងហាប៉ាវខោមុខខាងស្ដាំសង្ស័យមានសារធាតុញៀន ហើយក៏ឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបុប៉ុស្តិ៍បឹងកេងកង២នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖