ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខក្រុមហ៊ុនCSASម្នាក់ដេកស្លាប់ក្នុងរោងយាមដោយខ្យល់គរតាំងពីយប់ព្រឹកឡើងទើបដឹង

ចែករំលែក៖

ភ្នំពេញ: មានការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ទៀបភ្លឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅផ្លូវបេតុង ក្នុងរោងពុម្ពក្រដាសភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបន្ទាប់ពីគេបានប្រទះឃើញបុរសសន្តិសុខម្នាក់ បានដេកស្លាប់ក្នុងប៉ុស្តិ៍យាមមិនដឹងតាំងពីពេលណា ។

សពខាងលើមានឈ្មោះ រីម វណ្ណ: ហៅយ៉ៅ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃដំឡូង ឃុំពោធិរាជ្យ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មុខរបរសន្តិសុខក្រុមហ៊ុនCSAS។

តាមបុរសម្នាក់ត្រូវជាមិត្តភក្តិរបស់សពបុរសខាងលើបានឲ្យដឹងថា មុនពេលកើតគឺ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧រូបគាត់និងបុរសរងគ្រោះខាងលើ បានទិញទឹកត្នោតជូរចំនួន៥លីត្រយកមកផឹកនៅកន្លែងយាមកាមត្រង់កន្លែងកើតហេតុខាងលើ។ លុះផឹកអស់ហើយក៏បានបែកគ្នាទៅយាមនិងចូលដេករៀងខ្លួន ដោយជនរងគ្រោះបានដេកនៅប៉ុស្តិ៍យាម ឯរូបគាត់ដេកនៅខាងក្នុង ។លុះដល់ព្រឹកឡើងរូបគាត់បានមកប្តូរវេនយាមក៏ប្រទះឃើញមិត្តភក្តិរបស់ខ្លួនដេកស្លាប់បាត់បង់ជីវិតបាត់ទៅហើយក៏បានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅកន្លែងកើតហេតុតែម្តង។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានរាយការណ៏បន្តទៅការិយាល័យនគរបាលជំនាញរាជធានីចុះមកធ្វើកោសសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះខាងលើបានស្លាប់ដោយខ្យល់គគាំងបេះដូង ក្នុងអំឡុងពាក់កណ្តាលអធ្រាត្រ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ប្រាថ្នា


ចែករំលែក៖