ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ជំរុញឲ្យ គណៈចលនាសាសនិក ឥស្លាម ខេត្តកំពង់ឆ្នាំង ត្រូវតែចូលរួមគាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ៖ គណៈ ចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា ខេត្ដកំពង់ឆ្នាំង ត្រូវតែបន្ដ គាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា តាមអនុសាសន៏ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល លោកតែងតែ លេីកឡេីងថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ ។

លោក អូស្មាន ហាស្សាន់ បានជំរុញបែបនេះ ខណៈ លោក ទទួល ជួបសំនេះសំណាល ជាមួយសមាជិក សកម្មជន ជាង៦០០ នាក់ ធ្វើឡេីងនៅមន្ទីរគណ បក្សប្រជាជនកម្ពុជាខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ពិធីនេះ ក៏មានការរៀបចំ ប្រកាស ទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក គណៈចលនាសាសនិកឥស្លាមរបស់គណៈបក្សប្រជាជនកម្ពុជា ដែលមានការចូលរួម ជាកិតិ្ដ យស ពី លោកឈួរ ចន័្ទឌឿន អភិបាលខេត្ដកំពង់ឆ្នាំងផងដែរ ។

លោកឈួរ ចន្ទ័ឌឿន បានបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មន្រ្តីគណបក្សប្រជាជនកម្ពុជាពីថ្នាក់លេីដល់មូលដ្ឋាន បានកំពុងខិតខំប្រឹងប្រែង យ៉ាងសស្រៈសស្រាំ ដេីម្បីបម្រេីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែទោះបីយ៉ាងណាការខ្វះចន្លោះ រឺធ្វេី ឲ្យ មានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតនោះ ទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មេីគ្នានោះដែរ។

ទោះបីយ៉ាងណាក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមកោតសតសេីរនូវសម្លេងគាំទ្រយ៉ាងច្រេីនលេីសលប់របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលេីលំដាប់ថ្នាក់លេខមួយក្នុងការបោះឆ្នោតជូនគណបក្សប្រ ជាជន កម្ពុជា កន្លងមក ។

លោក អូស្មាន ហាស្សាន់ បាមកោតសរសេីរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន គណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហេីយសូមឲ្យ បងប្អូន ចូលរួម បន្តនូវកិច្ចខំប្រឹងប្រែង នេះសម្រាប់អាណត្តិជាបន្តបន្ទាប់ទៀត។

លោក អូស្មាន ហាស្សាន់ បានបន្ដថា៖ សូមបងប្អូន កុំមានទស្សនៈចាត់ទុកការបែកបាក់ប្រេះឆា របស់គណបក្សប្រឆាំង ជាភាពជោគជ័យរបស់ខ្លួន តែយេីងត្រូវឈរនៅលេីគុណធម៌ ឆន្ទៈធម៏ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពារ ការតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍ នៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរលោក អូស្មាន ហាស្សាន់ ក៏បានលេីកឡេីងពីការកសាងប្រទេសជាតិ ពីបាតដៃទទេនិងការ លះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និង ការរីកចំរេីននូវសមិទ្ធិផលនានា លើគ្រប់វិស័យត្រូវបានកសាងរីកដុះដាលទូទាំងប្រទេស ហេតុនេះការតប ស្នងសងគុណដែលសាកសមបំផុត គឺមានតែការបន្តគាំទ្របោះឆ្នោត គាំទ្រជូន គណបក្ស ប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្តឹក្សា ឃុំ សង្កាត់ ដែលនៅសល់តែប៉ុន្មាន ថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខនោះផងដែរ ៕ សំរិត


ចែករំលែក៖