ខេត្តព្រះវិហារ៖ អាវភ្លៀងដែលជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនដល់ នាយ និងពលអាវុធហត្ថទូទាំង ខេត្តព្រះ វិហារ នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជា ការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ នា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ។
លោកឧត្តមសេនីយ៍ត្រី ប៊ូ គឿន បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង អស់មានភាពកក់ក្តៅ ដោយទទួលបានការ យកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពីថ្នាក់ដឹកនាំអង្គភាព ចំពោះសុខទុក្ខ និង ការរស់នៅប្រចាំថ្ងៃ ក្នុងនោះរាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្សន៍ប្រាក់ឧបត្ថម្ភ ផ្សេងៗ និងប្រាក់ហូបចុកដល់កងកម្លាំង ថែមទៀតផង។
បន្ថែមលើសពីនេះនៅរដូវវស្សាចូល មកដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចែកអាវភ្លៀង ដល់កងម្លាំង ។ ដោយឡែកនៅរដូវរងា សម្តេចទាំង២បានចែកអាវរងាឲ្យថែម ទៀតផង ដែលទង្វើនេះបានធ្វើឲ្យមន្ត្រីរាជ ការកងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប មិនអាចបំភ្លេចបាន ចំពោះទឹកចិត្តប្រកប ដោយការគិតគូរ និងមនោសញ្ចាតនាយ៉ាង ជ្រាលជ្រៅរបស់សម្តេចទាំង២ ។
កងកម្លាំងដែលជានាយ និងពលអាវុធ ហត្ថខេត្តព្រះវិហារបានសម្ដែងនូវក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អាវភ្លៀងបានទាន់ពេល វេលា ពោលគឺទាន់រដូវនេះជារដូវវស្សា ដែលភ្លៀងតែងតែធ្លាក់ជាប្រចាំ និងបានប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗ ទៀតផង ៕ ហេង សូរិយា