ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

ចែករំលែក៖

ប៉េកាំង៖ នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ដដែលនេះ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំងបានអញ្ជើញជាអធិបតី និងសាក្សី

ក្នុងពិធីចុះ ហត្ថលេខាលើឯកសារ អនុស្សារណៈ និងកិច្ចព្រម ព្រៀងសំខាន់ៗមួយចំនួន នៅមហាវិមានប្រជាជន ចិន។

ឯកសារ អនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗគឺមាន ពិធីសារ ស្តីពីបង្កើតស្ថានីយ៍សង្កេតកិច្ចការបរិស្ថានសមុទ្ររួម។

១)ឯកសារស្តីពីចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ សតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

២)កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១,២០០ លានយ័ន សម្រាប់ឆ្នាំ២០១៧ ។

៣)កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ជំហានទី២ នៅភាគខាងកើតប្រទេសកម្ពុជា។

៤)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន។

៥)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការសកម្មភាពដើម្បីអនុវត្ត និង ៦)អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖